The Mekong Park ៥ ហិកតា កំពុងត្រូវបានអភិវឌ្ឍដោយ បុរី មេគង្គ លែន ក្នុងគម្រោង មេគង្គ ស៊ីធី ដើម្បីលើកកម្ពស់គុណភាពជីវិត និងបទពិសោធរស់នៅបែបទំនើប

សង្គម​ និង​សេដ្ឋកិច្ច

(ភ្នំពេញ)៖ បុរី មេគង្គ លែន បានប្រកាសបង្ហាញពីគម្រោងឧទ្យានដ៏ប្រណិត «The Mekong Park» មានទំហំរហូតទៅដល់ ៥ ហិកតា ដែលស្ថិតនៅចំកណ្តាលនៃគម្រោង «មេគង្គ ស៊ីធី» មានផ្ទៃដី ១០០ ហិកតា ជាប់ដងទន្លេអមសងខាង ផ្តល់ជូននូវបរិយាកាស និងខ្យល់បរិសុទ្ធ​ព្រមទាំងភាពស្ងប់ស្ងាត់សម្រាប់ការរស់នៅប្រកបដោយសុខដុមរមនា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ឧទ្យាន The Mekong Park ៥ ហិកតា នឹងត្រូវបាន​រចនា​ឡើង​ដើម្បី​ផ្តល់​ជូន​នូវ​បទពិសោធ​រស់នៅ​ថ្មី​ប្លែក និងសម្បូរបែប​ ដោយ​បែងចែកចេញ​ជា ៩ តំបន់​សំខាន់ៗ រួម​មាន៖

  • The Panorama Zone
  • Wind Zone
  • Adventure Zone
  • Lakeside Zone
  • The Mekong Clubhouse
  • Green Zone
  • Chilling Zone
  • Joyful Zone
  • The Lake Zone

ឧទ្យាននេះត្រូវបានបង្កើតឡើងដើម្បីឆ្លើយតបទៅនឹងគ្រប់តម្រូវការរបស់ក្រុមគ្រួសារ រាប់ចាប់ពីការកំសាន្ដឥតដែនកំណត់ ការបង្កើតអនុស្សាវរីយ៍រីករាយ និងការសម្រាកលំហែកាយក្នុងបរិយាកាសពណ៌បៃតងស្រស់។ លើសពីនេះ អតិថិជន និងក្រុមគ្រួសារអាចទទួបាននូវបទពិសោធដ៏រំភើប ដូចជាការទទួលទានអាហារនៅភោជនីយដ្ឋានអណ្តែតលើទឹក ការលេងកំសាន្ដរបស់កុមារនៅក្នុងសួនផ្សងព្រេង និងការជិះទូកកាយ៉ាក់ជាដើម។

បុរី មេគង្គ លែន ប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការសាងសង់នូវ ហេដ្ឋារចនាសម្ព័ន្ធ និងគេហដ្ឋានដែលមានម៉ូដរចនាបថស្ថាបត្យកម្មល្អប្រណិតមានគុណភាពខ្ពស់ និងបង្កើតសហគមន៍រស់នៅបែបទំនើប ​ដែលជួយលើកកម្ពស់គុណភាពជីវិត ផ្តល់នូវបទពិសោធរស់នៅបែបយុគសម័យថ្មីដែលប្រកបទៅដោយឧត្តមភាព កិត្យានុភាព សុខដុមរមនា និងសុខមាលភាពដ៏ល្អឥតខ្ចោះជូនដល់អតិថិជនគ្រប់រូប។

បុរី មេគង្គ លែន  ផ្តើមជីវិតរីករាយ និងជោគជ័យនៅទីនេះ!

ហ្វេសប៊ុកផេកផ្លូវការ បុរី មេគង្គ លែន៖ https://www.facebook.com/MekongLandOfficial
សម្រាប់ព័ត៌មានលម្អិតបន្ថែម៖ 061 955 999, Telegram: https://t.me/mekongland 

ឆាតសួរព័ត៌មាន: https://t.me/MekongLand_Hotline

ផែនទីការិយាល័យផ្នែកលក់កណ្តាល៖ https://maps.app.goo.gl/ce51Q5RZBjeASF4D7
ផែនទីការិយាល័យផ្នែកលក់របស់គម្រោង មេគង្គ ស៊ីធី៖ https://maps.app.goo.gl/wjN9iapG6JXNtrUA7

ផែនទីការិយាល័យផ្នែកលក់របស់គម្រោង ហ្គោលឌិន អាវិននូ៖ https://maps.app.goo.gl/S2LuoZmVBbMziVm29