សម្ដេច ហ៊ុន សែន ស្នើឱ្យរដ្ឋមន្ត្រីក្រសួងការបរទេសម៉ាល់ឌីវ ជួយជម្រុញការវិនិយោគលើកសិផលស្រូវ-អង្ករ សម្រាប់ការនាំចេញ

សង្គម​និង​សេដ្ឋកិច្ច

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានស្នើឱ្យរដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋម៉ាល់ឌីវ ជួយលើកទឹកចិត្តឱ្យអ្នកវិនិយោគម៉ាល់ឌីវ ពិនិត្យលើការវិនិយោគលើកសិផលស្រូវ-អង្ករ សម្រាប់ការនាំចេញទៅប្រទេសម៉ាឌីវផ្ទាល់ ។ ការស្នើនេះបានធ្វើឡើងនៅក្នុងសម្តែងការគួរសម និង​ពិភាក្សាការងារ រវាងសម្តេចតេជោ និងលោក អាប់​ឌូឡា សាហ៊ីដ ប្រធានមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៦ និងជារដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋម៉ាល់ឌីវ នៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២នេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា កម្ពុជា បានអនុញ្ញាតឱ្យជនបរទេសមកបណ្ដាក់ទុន១០០ភាគរយ ជាពិសេស នៅក្នុងការដាក់ទុនលើវិស័យកសិកម្ម ដូចជាការដាក់ម៉ាស៊ីនកិនស្រូវ, ការវិនិយោគទៅលើឃ្លាំងស្តុកស្រូវ និងការប្រមូលទិញស្រូវផ្ទាល់ពីកសិករ ដើម្បីកិនហើយសម្រាប់នាំចេញទៅប្រទេសដទៃ។

ជាមួយគ្នានេះ លោក អាប់ឌូឡា សាហ៊ីដ បានលើកឡើងថា លោកបានសង្កេតឃើញពីសក្កានុពលនៅកម្ពុជា ដែលប្រទេសម៉ាល់ឌីវ និងកម្ពុជា អាចធ្វើកិច្ចសហប្រតិបត្តិការគ្នា ជាពិសេស លើវិស័យពាណិជ្ជកម្ម។ លោកបន្តថា នឹងសហការជាមួយក្រសួងការបរទេសកម្ពុជា និងជំរុញអ្នកវិនិយោគម៉ាឌីវ ឱ្យពិនិត្យ​មើលការវិនិយោគនៅក្នុងព្រះរា​ជាណា​ចក្រកម្ពុជា ដើម្បីជំរុញទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពី កិច្ចសហ​ប្រតិបត្តិការ​វិស័យ​សេដ្ឋកិច្ច​រវាងប្រទេសទាំងពីរ ឲ្យកាន់តែធំធាត់ឡើងថែមទៀត ព្រោះថាប្រទេសកម្ពុជា មានប្រភពចំណីអាហារដែលអាចនាំចេញទៅប្រទេសម៉ាល់ឌីវ ។

លោក អាប់ឌូឡា សាហ៊ីដ ក៏បានវាយតម្លៃខ្ពស់ចំពោះប្រទេសកម្ពុជា ដែលបានប្ដេជ្ញាចិត្តនាំប្រទេស ទៅជាប្រទេសមានប្រាក់​ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ នឹងក្លាយទៅជាប្រទេសដែលមានប្រាក់ចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០៕