ឧកញ៉ាបណ្ឌិត ប៉ិច បូឡែន ចូលរួមអបអរសាទរ ពិធីប្រគល់វិញ្ញាបនបត្របញ្ចប់ការសិក្សា និងប្រគល់លិខិតសរសើរជូនសិស្សឆ្នើម នៅខេត្តបាត់ដំបង

ជុំវិញ​ឧកញ៉ា

ខេត្តបាត់ដំបង៖ នាថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦ ឧកញ៉ាបណ្ឌិត ប៉ិច បូឡែន អគ្គនាយកក្រុមហ៊ុន WESTLINE EDUCATION GROUP Co., Ltd. បានអញ្ជើញចូលរួមអបអរសាទរ ពិធីប្រគល់វិញ្ញាបនបត្របញ្ចប់ការសិក្សា ប្រគល់លិខិតសរសើរជូនសិស្សឆ្នើម និងកម្មវិធីសម្តែងសមត្ថភាពសិស្ស សម្រាប់ឆ្នាំសិក្សា ២០២៥–២០២៦។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កម្មវិធីនេះប្រារព្ធឡើងក្រោមអធិបតីភាព ឯកឧត្តម មូល ធន អភិបាលរងខេត្តបាត់ដំបង ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ លោកគ្រូ អ្នកគ្រូ អាណាព្យាបាល និងសិស្សានុសិស្សយ៉ាងច្រើនកុះករផងដែរ។

ពិធីនេះបានប្រព្រឹត្តទៅក្នុងបរិយាកាសដ៏អធិកអធម ពោរពេញដោយភាពសប្បាយរីករាយ និងមោទនភាព ដើម្បីអបអរសាទរជោគជ័យរបស់សិស្សានុសិស្ស និងលើកទឹកចិត្តឱ្យបន្តខិតខំសិក្សា ឆ្ពោះទៅរកភាពជោគជ័យនាពេលអនាគត។

កន្លងមក លោកឧកញ៉ាបណ្ឌិត ធ្លាប់បានលើកឡើងបែបនេះថា៖ “បើយើងអាណិត ស្រលាញ់ប្រទេសជាតិយើង ចង់ឱ្យប្រទេសជាតិយើងខ្ពង់ខ្ពស់ មានកិត្តិយសឧត្តុង្គឧត្តម សូមវិនិយោគលើការអប់រំខ្លួនឯង និងកូនចៅជំនាន់ ក្រោយរបស់កម្ពុជាយើង”។

លោកឧកញ៉ាអគ្គនាយក បានបន្ថែមថា វិស័យណាក៏ដោយអាចរីកចម្រើនទៅបាន លុះណាយើងមានចំណេះដឹងខ្ពស់ ជំនាញច្បាស់លាស់ ចរិតល្អមាំទាំសមស្រប សុខភាពល្អ និងឆន្ទៈមនសិការស្រលាញ់សង្គមជាតិពិតប្រាកដ៕