តារាបាល់ទាត់ Haaland និង Yamal ឡើងកូដខ្លាំងក្រោយ World Cup ខណៈតម្លៃខ្លួនហក់ឡើងដល់ ២៥០លានដុល្លារ

អន្តរជាតិ

តារាឆ្នើមបាល់ទាត់ឆ្នើមវ័យក្មេង Lamine Yamal និង Erling Haaland បានក្លាយជាកីឡាករដំបូងគេបំផុតក្នុងប្រវត្តិសាស្រ្តដែលមានតម្លៃខ្លួនលើសពី ២០០លានអឺរ៉ូ (២២៨លានដុល្លារ) នៅក្នុងទីផ្សារដោះដូរកីឡាករបច្ចុប្បន្ន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅក្នុងការអាប់ដេតតម្លៃដោះដូរដោយគេហទំព័រទិន្នន័យកីឡាអាល្លឺម៉ង់ Transfermarkt បន្ទាប់ពីព្រឹត្តិការណ៍ World Cup ឆ្នាំ២០២៦ នេះ បានបង្ហាញថា តម្លៃខ្លួនរបស់ Yamal និង Haaland បានកើនឡើង ២០លានអឺរ៉ូ (២២,៨លានដុល្លារ) បន្ថែមទៀត ដែលធ្វើឲ្យតម្លៃខ្លួនសរុបរបស់ពួកគេ ឈានដល់ ២២០លានអឺរ៉ូ (២៥១លានដុល្លារ) និងក្លាយជាកីឡាករមានតម្លៃខ្លួនថ្លៃបំផុតរបស់ពិភពលោក ផងដែរ។

យ៉ាងណាមិញ ការដែល Yamal និង Haaland បានឈានដល់ស្តង់ដារដ៏ខ្ពស់ក្នុងពេលតែមួយបែបនេះ បានបង្ហាញថាតម្លៃទីផ្សារកីឡាករបាល់ទាត់កំពុងកើនឡើងឥតឈប់ឈរ ហើយក្លិបយក្សនានាកំពុងមានឆន្ទៈក្នុងការចំណាយទឹកប្រាក់ច្រើនលើសលប់ទៅលលើតារាវ័យក្មេងដែលមានសមត្ថភាព។

គួរជម្រាបជូនផងដែរថា ព្រឹត្តិការណ៍ World Cup ឆ្នាំ២០២៦ បានរួមចំណែកយ៉ាងសំខាន់ដល់ការកើនឡើងនៃតម្លៃខ្លួនកីឡាករនេះ។ Yamal ដែលមានវ័យទើប ១៩ឆ្នាំ បានក្លាយជាកីឡាករដ៏លេចធ្លោ និងបានរួមចំណែកជួយឲ្យក្រមជម្រើសជាតិអេស្ប៉ាញក្លាយម្ចាស់ជើងឯកនៅឆ្នាំនេះ ខណៈពេលដែល Haaland មានវ័យ ២៥ឆ្នាំ បានបន្តពង្រឹងតំណែងរបស់រូបគេជាខ្សែប្រយុទ្ធឈានមុខគេម្នាក់របស់ពិភពលោកផងដែរ៕