កូរ៉េខាងជើង និងចិន តភ្ជាប់សេវាកម្មរថភ្លើងដឹកអ្នកដំណើរឡើងវិញ ក្រោយផ្អាកអស់ ៦ឆ្នាំ

អន្តរជាតិ

យោតាមការិយាល័យលក់សំបុត្រផ្លូវការមួយនៅទីក្រុងប៉េកាំង បានបង្ហាញឲ្យដឹងថា សំបុត្រសម្រាប់ជិះរថភ្លើងពីទីក្រុងប៉េកាំង ទៅកាន់រដ្ឋធានីព្យុងយ៉ាង របស់ប្រទេសកូរ៉េខាងជើង ត្រូវបានលក់ដាច់អស់ មុនពេលចេញដំណើរនៅថ្ងៃទី១២ ខែមីនា។ នេះពើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យ៉ាងណាមិញ នេះជាការបន្តសេវាកម្មរថភ្លើងដឹកអ្នកដំណើរឡើងវិញរវាងប្រទេសទាំងពីរ បន្ទាប់ត្រូវបានផ្អាក ចាប់តាំងពីមានការរីករាលដាលនៃជំងឺរាតត្បាតកូវីដ-១៩ ក្នុងឆ្នាំ២០២០ មក។

គួរឲ្យដឹងថា សំបុត្រសម្រាប់ការធ្វើដំណើរ ដែលត្រូវបានកំណត់ចំពោះអ្នកធ្វើដំណើរដែលមានទិដ្ឋាការអាជីវកម្ម ត្រូវបានទិញដោយសហគ្រិន មន្ត្រីរដ្ឋាភិបាល និងអ្នកយកព័ត៌មានប៉ុណ្ណោះ ខណៈពេលដែលកូរ៉េខាងជើងនៅបន្តរឹតបន្តឹងខ្លាំងសម្រាប់អ្នកទេសចរភាគច្រើន។នេះបើយោងតាមការិយាល័យលក់សំបុត្រទីក្រុងប៉េកាំង។

អាជ្ញាធរផ្លូវដែកចិន បាននិយាយនៅក្នុងសេចក្តីជូនដំណឹងមួយថា រថភ្លើងប៉េកាំង-ព្យុងយ៉ាង នឹងដំណើរការបួនដងក្នុងមួយសប្តាហ៍ ក្នុងទិសដៅទាំងពីរ គឺថ្ងៃច័ន្ទ ថ្ងៃពុធ ថ្ងៃព្រហស្បតិ៍ និងថ្ងៃសៅរ៍ ខណៈដែលរថភ្លើងពីខេត្តដានដុង ទៅព្យុងយ៉ាង នឹងដំណើរការជារៀងរាល់ថ្ងៃ។

ជម្រាបជូនថា យោងតាមភ្នាក់ងារទេសចរណ៍ដែលរៀបចំដំណើរកម្សាន្តទៅកាន់ប្រទេសនេះ កូរ៉េខាងជើងនៅតែបិទទ្វារចំពោះទេសចរណ៍បរទេសភាគច្រើន ដោយមានករណីលើកលែង សម្រាប់តែក្រុមទេសចរណ៍រុស្ស៊ី ដែលស្ថិតនៅក្រោមការរៀបចំមានកម្រិតតែប៉ុណ្ណោះ៕