Nvidia ត្រៀមផ្តល់កម្ចីជាង ២៥០ពាន់លានដុល្លារ ដល់ក្រុមហ៊ុន OpenAI សម្រាប់គម្រោងសង់មជ្ឈមណ្ឌទិន្នន័យ AI

អន្តរជាតិ

ក្រុមហ៊ុនបន្ទះឈីបកំពូលរបស់ពិភពលោក Nvidia កំពុងស្ថិតក្នុងការពិភាក្សាដើម្បីផ្តល់កម្ចីធានក្នុងចំនួនប្រហែល ២៥០ពាន់លានដុល្លារ ដល់ក្រុមហ៊ុន OpenAI សម្រាប់គម្រោងសាងសង់មជ្ឈមណ្ឌលទិន្នន័យ AI ដ៏ធំបំផុតជាប្រវត្តិសាស្រ្ត។ នេះបើយោងតាមការចុះផ្សាយរបស់កាសែត Wall Street Journal ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កាសែតនេះបាននិយាយបង្ហាញឲ្យដឹងទៀតថាថា ការគាំទ្រពី Nvidia នឹងជួយឲ្យក្រុមហ៊ុនមេរបស់កម្មវិធី ChatGPT នេះ សាងសង់មជ្ឈមណ្ឌលទិន្នន័យដែលមានសមត្ថភាពរហូតដល់ ១០ ជីហ្គាវ៉ាត់ ដែលក្រុមហ៊ុនបុត្រសម្ព័ន្ធថាមពលរបស់ SoftBank កំពុងអភិវឌ្ឍនៅភាគខាងត្បូងរដ្ឋ Ohio។

យ៉ាងណាមិញ សម្រាប់ OpenAI កិច្ចព្រមព្រៀងខ្នាតយក្សមួយនេះ នឹងជាជំហានដំបូងឆ្ពោះទៅរកការគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធផ្ទាល់ខ្លួនជាលើកដំបូង ដែលជំនួសឲ្យការជួលក្រុមហ៊ុនខ្នាតយក្សផ្សេងទៀត ដូចជា Microsoft, Amazon និង Oracle ជាដើម។

យោងតាម Wall Street Journal ការវិនិយោគសរុបនៃគម្រោងនេះ ត្រូវគេប្រ៉ាន់ប្រមាណថាអាចនឹងកើនឡើងលើសពី ៥០០ពាន់លានដុល្លារ ដែលនឹងធ្វើឱ្យវាក្លាយជាគម្រោងហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាធំបំផុតមួយនៅក្នុងប្រវត្តិសាស្ត្រ AI។

គួរជម្រាបជូនថា តាមរយៈការធានារបស់ក្រុមហ៊ុន Nvidia នឹងជួយសម្រួលឱ្យដៃគូហិរញ្ញវត្ថុ និងម្ចាស់បំណុលហ៊ានផ្តល់ឥណទានក្នុងអត្រាការប្រាក់ទាបមកកាន់ក្រុមហ៊ុន OpenAI ព្រមទាំងកាត់បន្ថយហានិភ័យសម្រាប់ដំណើរការសាងសង់ និងកិច្ចសន្យាជួលរយៈពេលវែងផងដែរ៕​