ឥណ្ឌូណេស៊ី រំពឹងអាចបញ្ចប់ការចរចាពន្ធគយជាមួយសហរដ្ឋអាមេរិក នៅត្រឹមចុងឆ្នាំនេះ

អន្តរជាតិ

ប្រទេសឥណ្ឌូណេស៊ី កំពុងរំពឹងទុកថានឹងអាចបញ្ចប់ការចរចាពន្ធគយជាមួយសហរដ្ឋអាមេរិក នៅត្រឹមចុងឆ្នាំនេះ ខណៈពេលដែលគណៈប្រតិភូមួយក្រុមនឹងទៅបំពេញទស្សនកិច្ចនៅទីក្រុងវ៉ាស៊ីនតោន នៅសប្តាហ៍ក្រោយ ដើម្បីបន្តការចរចា។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជុំវិញការរំពឹងទុកនេះ ត្រូវបានធ្វើឡើង បន្ទាប់ពីមានក្តីបារម្ភថាការចរចាហាក់ដូចជាកំពុងប្រឈមមុខទៅនឹងការដួលរលំ បន្ទាប់ពីសហរដ្ឋអាមេរិក បានចោទប្រកាន់ទីក្រុងហ្សាការតាថាមិនបានបេ្តជ្ញាចិត្តខ្ពស់ ក្នុងការបំពេញតាមលក្ខខណ្ឌនៃកិច្ចព្រមព្រៀងមួយចំនួន។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ បើតាមរដ្ឋមន្ត្រីសេដ្ឋកិច្ច លោក Airlangga Hartarto បាននិយាយថា ឥណ្ឌូណេស៊ី កំពុងកំពុងពេលវេលាសម្រាប់ការបញ្ចប់ការចរចាពន្ធគយជាមួយសហរដ្ឋអាមេរិក នៅត្រឹមចុងឆ្នាំនេះ បន្ទាប់ពីលោកបានពិភាក្សាតាមទូរស័ព្ទ ជាមួយតំណាងពាណិជ្ជកម្មអាមេរិក លោក Jamieson Greer ស្តីពីបញ្ហានេះ។

ជម្រាបជូនផងដែរថា សហរដ្ឋអាមេរិកបានដាក់ពន្ធគយចំនួន ១៩% លើផលិតផលឥណ្ឌូណេស៊ី ដោយធ្លាក់ចុះពីកម្រិតមុន ៣២% បន្ទាប់ពីទីក្រុងហ្សាការតាបានយល់ព្រមលុបចោលពន្ធគយលើទំនិញអាមេរិកជាង ៩៩% និងទម្លាក់របាំងមិនមែនពន្ធគយទាំងអស់ចំពោះក្រុមហ៊ុនរបស់អាមេរិក៕​