ចំណងមិត្តភាពដែកថែបរវាងយោធាចិន និងកម្ពុជា និងរវាងប្រទេសចិននិងកម្ពុជា គឺមិនអាចបំបែកបានឡើយ

សង្គម​ និង​សេដ្ឋកិច្ច

លោក Wang Wenbin ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា បានលើកឡើងថា ចំណងមិត្តភាពដែកថែបរវាងយោធាចិន និងកម្ពុជា និងរវាងប្រទេសចិននិងកម្ពុជា គឺមិនអាចបំបែកបានឡើយ។ លោកឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជាថ្លែងដូច្នេះ នៅក្នុងឱកាសចូលរួមពិធីជប់លៀងអបអរសាទរខួបអនុស្សាវរីយ៍លើកទី ៩៩ នៃការបង្កើតកងទ័ពរំដោះប្រជាជនចិន និងបានផ្សព្វផ្សាយលើបណ្តាញសង្គមហ្វេសប៊ុក កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក Wang Wenbin បានបញ្ជាក់ដូច្នេះថា៖«ខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយយ៉ាងខ្លាំងដែលបានចូលរួមពិធីជប់លៀងអបអរសាទរខួបអនុស្សាវរីយ៍លើកទី ៩៩ នៃការបង្កើតកងទ័ពរំដោះប្រជាជនចិន ជាមួយសម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រកម្ពុជា និងឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ព្រមទាំងថ្នាក់ដឹកនាំយោធាកម្ពុជា។ចំណងមិត្តភាពដែកថែបរវាងយោធាចិន និងកម្ពុជា និងរវាងប្រទេសចិននិងកម្ពុជា គឺមិនអាចបំបែកបានឡើយ»។

ទន្ទឹមនឹងការលើកឡើងនេះដែរ សម្តេចពិជ័យសេនា ទៀ បាញ់ ក៏បានលើកឡើងដែរថា៖« សូមអបអរសាទរខួបអនុស្សាវរីយ៍លើកទី៩៩ នៃការបង្កើតកងទ័ពរំដោះប្រជាជនចិន “១ សីហា ១៩២៧-១ សីហា ២០២៦” សូមជូនពរចំណងមិត្តភាព កិច្ចសហប្រតិបត្តិការ “ត្បូងពេជ្រ” និងកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ នឹងបន្តរីកចម្រើនលូតលាស់ ព្រមទាំងផ្តល់ផលប្រយោជន៍ជាក់ស្តែងបន្ថែមទៀតដល់កងទ័ព និងប្រជាជនទាំងពីរ កម្ពុជា-ចិន៕អត្ថបទ៖ហ្សាលីន