លោកអ្នកឧកញ៉ា ពុង ឃាវសែ ដឹកនាំសមាជិកសមាគមសម្ព័ន្ធខ្មែរ-ចិននៅកម្ពុជា ជួបសម្ដែងការគួរសមជាមួយ​សមាគមយុវជនពាណិជ្ជករក្វាំងចូវ

ជុំវិញ​ឧកញ៉ា

លោកអ្នកឧកញ៉ា ពុង ឃាវសែ ប្រធានសមាគមសម្ព័ន្ធខ្មែរ-ចិននៅកម្ពុជា នៅរសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ បានដឹកនាំ​សមាជិក សមាជិកា​សមាគមសម្ព័ន្ធខ្មែរ-ចិននៅកម្ពុជា ជួបសម្ដែងការគួរសមជាមួយ​ លោក លួ នីងទី ប្រធានសមាគមយុវជនពាណិជ្ជករក្វាំងចូវ ប្រធានគណៈកម្មាធិការយុវជន នៃសមាគមពាណិជ្ជកម្មភូ​និងខេត្តក្វាងទុង មកកាន់ប្រទេសកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងជំនួបនេះ ត្រូវបានធ្វើឡើងនៅអគារ Canadia Tower ដោយមានការអញ្ជើញចូលរួមពី អ្នកឧកញ៉ា លី ឃុនថៃ អនុប្រធានសមាគមសម្ព័ន្ធខ្មែរ-ចិននៅកម្ពុជា ព្រមទាំងសមាជិក សមាជិកា និងធុរជនសាធារណរដ្ឋប្រជាមានិត​ចិន​ ជាច្រើនរូបទៀត។

ក្នុងឱកាសនេះ ភាគីទាំងពីរបានធ្វើការផ្លាស់ប្តូរស៊ីជម្រៅលើប្រធានបទដូចជា ប្រវត្តិនៃការអភិវឌ្ឍន៍របស់ជនជាតិចិន​នៅក្រៅប្រទេស ពិសេសនៅកម្ពុជា បរិយាកាសធុរកិច្ច និងការវិនិយោគ និងការពង្រឹងកិច្ចសហប្រតិបត្តិការរវាង​សហគ្រិន​វ័យក្មេងនៃប្រទេសទាំងពីរ។

ទាក់ទងនឹងបរិយាកាសវិនិយោគ លោកអ្នកឧកញ៉ា ពុង ឃាវសែ បានថ្លែងថា ប្រទេសកម្ពុជាមានស្ថិរភាព​នយោបាយ កំណើនសេដ្ឋកិច្ចស្ថិរភាព ហើយរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយ​វិនិយោគអនុគ្រោះ​ជាច្រើន។ ជាមួយនឹងការពង្រឹងសហគមន៍អនាគតរួមចិន-កម្ពុជា និងការបន្តកើនឡើងនៃកិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច និងពាណិជ្ជកម្មទ្វេភាគី ប្រទេសកម្ពុជាបានក្លាយជាគោលដៅសំខាន់មួយ សម្រាប់សហគ្រាសចិន ដែលកំពុង​ពង្រីកខ្លួនចូលទៅក្នុងទីផ្សារអាស៊ានផងដែរ៕