EU គ្រោងចាយលុយជាង ១១ពាន់លានដុល្លារ សង់រោងចក្រ AI ធំៗចំនួន៧ ប្រជែងអាមេរិក និងចិន

អន្តរជាតិ

គណៈកម្មការអឺរ៉ុប (EC) បាននិយាយកាលពីពេលថ្មីៗនេះថា សហភាពអឺរ៉ុប EU នឹងផ្តល់មូលនិធិដល់រោងចក្របញ្ញាសិប្បនិម្មិត​ AI ចំនួនប្រាំពីរនៅទូទាំងតំបន់ ជាមួយទុនវិនិយោគចំនួន​ ១០ពាន់លានអឺរ៉ូ (១១,៥ពាន់លានដុល្លារ) បង្កើនសមត្ថភាពនិងរក្សាគម្លាតបច្ចេកវិទ្យាជាមួយសហរដ្ឋអាមេរិក និងចិន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

គណៈកម្មការអឺរ៉ុប បាននិយាយថា ខ្លួនមានគោលបំណងទាក់ទាញការវិនិយោគឯកជនយ៉ាងហោចណាស់ ២០ពាន់លានអឺរ៉ូបន្ថែមទៀត សម្រាប់គម្រោងទាំងនេះ។ ហើយយ៉ាងណាមិញចំនួនរោងចក្រ AI ដែលគ្រោងទុកនឹងត្រូវកើនឡើងពី ៥ ដល់ចំនួន ៧ ដោយសារតែមានការចាប់អារម្មណ៍ខ្លាំងពីសំណាក់ប្រទេសក្នុងតំបន់អឺរ៉ុបទាំងមូល។

យ៉ាងណាមិញ រោងចក្រទាំងនេះនឹងរួមបញ្ចូលគ្នានូវប្រព័ន្ធដំណើរការបញ្ញាសិប្បនិម្មិតកម្រិតខ្ពស់ កម្មវិធី បច្ចេកវិទ្យា Cloud computing ការតភ្ជាប់ល្បឿនលឿន និងមជ្ឈមណ្ឌលទិន្នន័យផងដែរ។

លោកស្រី Henna Virkkunen ប្រធានបច្ចេកវិទ្យាសហភាពអឺរ៉ុបបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ៖”ការចូលប្រើប្រាស់ថាមពលកុំព្យូទ័រទ្រង់ទ្រាយឆៅនៅក្នុងរោងចក្រ AI Gigafactories គឺជាភាពចាំបាច់ជាយុទ្ធសាស្ត្រសម្រាប់អឺរ៉ុប ខណៈពេលដែលការអភិវឌ្ឍ AI កំពុងបង្កើនល្បឿនយ៉ាងលឿន”។

គួរជម្រាបជូនផងដែរថា ក្រុមហ៊ុនខ្នាតយក្សដូចជា AMD, Nvidia និង Qualcomm បានចុះហត្ថលេខាលើលិខិតបញ្ជាក់បំណងជាមួយគណៈកម្មការអឺរ៉ុប ដើម្បីផ្តល់បន្ទះឈីបដល់ក្រុមដែលពាក់ព័ន្ធទៅគម្រោងសាងសង់រោងចក្រ AI ធំៗទាំងនេះ៕​