ហ្វីលីពីន បន្តនាំចូលអង្ករឡើងវិញ ដោយសារព្រួយបារម្ភអំពីបាតុភូតរាំងស្ងួតអែលនីញ៉ូ

អន្តរជាតិ

ប្រទេសហ្វីលីពីន បានបន្តនាំចូលអង្ករឡើងវិញជំនួសឱ្យការផ្អាកដូចឆ្នាំមុន ដោយសារបាតុភូតរាំងស្ងួតខ្លាំងអែលនីញ៉ូ (El Nino) ដែលកាត់បន្ថយការផលិតអង្ករក្នុងស្រុក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមសេចក្តីថ្លែងការណ៍មួយពីក្រសួងកសិកម្មហ្វីលីពីន (DA) នៅថ្ងៃទី៤ ខែសីហា បានបង្ហាញថា បាតុភូតអែលនីញ៉ូដ៏ខ្លាំងក្លានៅឆ្នាំនេះ អាចកាត់បន្ថយការផលិតអង្កររបស់ប្រទេសប្រហែល ៧៥០ ០០០ តោន ដែលវានឹងបង្កើនហានិភ័យនៃកង្វះខាតការផ្គត់ផ្គង់មុនពេលប្រមូលផលរដូវប្រាំងនៅដើមឆ្នាំ២០២៧ ខាងមុខ។ គិតត្រឹមថ្ងៃទី៣ ខែសីហា ប្រទេសហ្វីលីពីនបាននាំចូលអង្ករប្រហែល ៣,៣ លានតោនរួចមកហើយ។

យ៉ាងណាមិញ រដ្ឋមន្ត្រីក្រសួងកសិកម្ម លោក Francisco P. Tiu Laurel Jr. បាននិយាយថា រដ្ឋាភិបាលមានគោលបំណងធានានូវស្តុកអង្ករគ្រប់គ្រាន់មុនពេលប្រមូលផលបន្ទាប់ ដើម្បីដោះស្រាយបញ្ហាកង្វះខាតការផ្គត់ផ្គង់ដែលអាចកើតមានក្នុងឆ្នាំនេះ។

គួរជម្រាបជូនផងដែរថា ជុំវិញការសម្រេចចិត្តថ្មីនេះ គឺជាការផ្លាស់ប្តូរមួយពីឆ្នាំមុន នៅពេលដែលប្រទេសហ្វីលីពីនបានផ្អាកការនាំចូលអង្ករជាបណ្តោះអាសន្ន ចាប់ពីខែកញ្ញាដល់ខែធ្នូ ដើម្បីគាំទ្រដល់តម្លៃអង្ករក្នុងស្រុក ក្នុងរដូវប្រមូលផលសំខាន់៕