សម្តេចតេជោ ហ៊ុន សែន ប្រគល់ភារកិច្ចជូន អ្នកឧកញ៉ា ម៉ម វណ្ណឌី ឱ្យទទួលបន្ទុកជួសជុលអគារសិក្សាទាំងអស់ដែលជាអំណោយរបស់សម្តេចនៅទូទាំងប្រទេសកម្ពុជា

ជុំវិញ​ឧកញ៉ា

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ បានសម្រេចប្រគល់ភារកិច្ចជូនអ្នកឧកញ៉ា ម៉ម វណ្ណឌី ទីប្រឹក្សាប្រធានព្រឹទ្ធសភា និងជាអនុប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ឱ្យទទួលបន្ទុកលើការជួសជុល និងសាងសង់ឡើងវិញ (ក្នុងករណីអគារមានសភាព ចាស់ទ្រុឌទ្រោម) នូវអគារសិក្សាទាំងអស់ដែលជាអំណោយរបស់សម្តេចនៅទូទាំងប្រទេសកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សូមជម្រាបថា អ្នកឧកញ៉ា ម៉ម វណ្ណឌី ជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ឌីភីម្ចាស់ចម្ការ, ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នីតិកាលទី៥ មានឋានៈស្មើ ទេសរដ្ឋមន្ត្រី, អនុប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ព្រមទាំងធ្លាប់ត្រូវបានព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យ តែងតាំង ជា «ទីប្រឹក្សា គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ» មានឋានៈស្មើ «រដ្ឋមន្ត្រី» កាលថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ ផងដែរ៕