ប្រធានាធិបតីចិន ​ស៊ី ជីនពីងថា មិត្តភាពដែកថែបរវាងចិន និងកម្ពុជា បានតស៊ូយ៉ាងរឹងមាំដូចសិលា

សង្គម​ និង​សេដ្ឋកិច្ច

លោក​​ស៊ី ជីនពី ប្រធានធិបតីចិន និងជាអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន បានលើកឡើងថា មិត្តភាពដែកថែបរវាងប្រទេសចិន និងប្រទេសកម្ពុជា បានតស៊ូយ៉ាងរឹងមាំដូចសិលា។ប្រធានធិបតីចិន ថ្លែងបែបនេះ តាមរយៈលិខិតថ្លែងអំណរគុណ​របស់ជូនសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ចំពោះលិខិតអបអរសាទររបស់សម្តេចប្រធាន ក្នុង ឱកាសខួបលើកទី១០៥ នៃការបង្កើតគណបក្សកុម្មុយនីស្តចិន (CPC) ចុះថ្ងៃទី២៧ ខែកក្កដា​ ឆ្នាំ២០២៦។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅក្នុងលិខិតនោះ លោក​​ស៊ី ជីនពី ប្រធានធិបតីចិន បានបញ្ជាក់ថា មិត្តភាពដែកថែបរវាងប្រទេសចិន និងប្រទេសកម្ពុជា បានតស៊ូយ៉ាងរឹងមាំដូចសិលា ទប់ទល់ បាននឹងវិញ្ញាសានៃការប្រែប្រួលស្ថានការណ៍អន្តរជាតិ ព្រមទាំងកាន់តែរីកចម្រើនខ្លាំងក្លាឡើងពីមួយ ថ្ងៃទៅមួយថ្ងៃ។

លោកបានបន្ថែមថា ថ្មីៗនេះ សម្តេចប្រធាន បានអញ្ជើញបំពេញទស្សនមិត្តភាពជាកិច្ចផ្លូវការនៅប្រទេស ចិន ដែលក្នុងអំឡុងពេលនោះ យើងបានសម្រេចនូវការឯកភាពជាឯកច្ឆន្ទថ្មីៗដ៏សំខាន់ក្នុងការជំរុញ ទំនាក់ទំនងចិន-កម្ពុជា និងការកសាងសហគមន៍ជោគវាសនារួម។

ជាថ្មីម្តងទៀត លោកថា ក្នុងកាលៈទេសៈថ្មីៗ ខ្ញុំត្រៀមខ្លួន រួចជាស្រេចក្នុងការរក្សាការប្រាស្រ័យទាក់ទងជាយុទ្ធសាស្ត្រជាមួយ សម្តេចប្រធាន, ធ្វើឱ្យស៊ីជម្រៅ នូវទំនុកចិត្តទៅវិញទៅមកខាងផ្នែកនយោបាយ, ជំរុញការផ្លាស់ប្តូររវាងគណបក្សនិងគណបក្ស និង ការចែករំលែកបទពិសោធស្តីពីអភិបាលកិច្ច ព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការ ប្រយោជន៍ទៅវិញទៅមកឱ្យកាន់តែស៊ីជម្រៅ និងជាក់ស្តែងលើគ្រប់វិស័យ ក្នុងគោលបំណងនាំមកនូវ ផលប្រយោជន៍កាន់តែធំធេងសម្រាប់ប្រជាជននៃប្រទេសយើងទាំងពីរ។ ជាចុងក្រោយ លោកក៏សូមឱ្យសម្តេចតេជោ ទទួលនូវការគោរពរាប់អានដ៏ខ្ពង់ខ្ពស់បំផុតពីរូបលោកផងដែរ៕ អត្ថបទ៖ហ្សាលីន