ស្មារតីខ្មែរតែមួយ៖ ក្រុមហ៊ុនជីប ម៉ុង ស៊ីម៉ងត៍អូដ្ឋ បើកការប្រកួតរចនាសំបកបាវថ្មីសារជាថ្មី ក្រោមប្រធានបទ “ផលិតផលកូនខ្មែរ ស្មារតីខ្មែរតែមួយ”

សង្គម​ និង​សេដ្ឋកិច្ច

ក្រុមហ៊ុនជីប ម៉ុង ស៊ីម៉ងត៍អូដ្ឋ ក្រោមការដឹកនាំផ្ទាល់របស់ អ្នកឧកញ៉ា លាង ពៅ (ភីធើរ) អគ្គនាយកក្រុមហ៊ុន បានប្រកាសបើកកម្មវិធីប្រកួតប្រជែងរចនាសំបកបាវស៊ីម៉ងត៍អូដ្ឋថ្មីជាផ្លូវការ ក្រោមប្រធានបទ “ផលិតផលកូនខ្មែរ ស្មារតីខ្មែរតែមួយ” ដើម្បីលើកកម្ពស់អត្តសញ្ញាណជាតិ ស្មារតីខ្មែរស្រលាញ់ខ្មែរ  និងផ្តល់វេទិកាដល់កូនខ្មែរក្នុងការបញ្ចេញសមត្ថភាព និងភាពច្នៃប្រឌិត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កម្មវិធីនេះបើកទូលាយសម្រាប់អ្នករចនាក្រាហ្វិក (Graphic Designers) និងសិល្បករច្នៃប្រឌិតទាំងអស់ ដែលមានបំណងចង់បង្ហាញស្នាដៃ សមត្ថភាព និងរួមចំណែកលើកស្ទួយផលិតផលក្នុងស្រុក តាមរយៈការបង្កើតរូបរាងនៃសំបកបាវស៊ីម៉ងត៍អូដ្ឋ។

បេក្ខជនដែលមានស្នាដៃឆ្នើមនឹងទទួលបានរង្វាន់លើកទឹកចិត្តយ៉ាងសន្ធឹកសន្ធាប់ រួមមាន៖
ម្ចាស់ជ័យលាភី៖ ទទួលបានរង្វាន់ពិសេស ដូចជា Apple MacBook Pro 16” M5 Pro, iPad Pro M4 11”, និង Wacom Intuos Pro M

·       កាន់តែពិសេស៖ ម្ចាស់ជ័យលាភីលេខ១នឹងមានឱកាសជិះនិងជ្រើសរើសរថយន្ត Supercar មួយគ្រឿងណាក៏បានដែលបេក្ខភាពពេញចិត្ត របស់អ្នកឧកញ៉ា លាង ពៅ (ភីធើរ)ដែលលោកជាអ្នកបើកជូនដោយផ្ទាល់
·       កាន់តែអស្ចារ្យទៀតនោះ ៖ រាល់បេក្ខជនដែលបានដាក់ពាក្យប្រកួត និងបំពេញតាមលក្ខខណ្ឌត្រឹមត្រូវ នឹងទទួលបានកាដូអនុស្សាវរីយ៍ពិសេសពី អ្នកឧកញ៉ា លាង ពៅ ផងដែរ។

កម្មវិធីចាប់ផ្តើមទទួលស្នាដៃចាប់ពីថ្ងៃនេះតទៅ រហូតដល់ ថ្ងៃទី០1 ខែកញ្ញា ឆ្នាំ2026

សូមចូលរួមទាំងអស់គ្នាដើម្បីបង្ហាញពីភាពច្នៃប្រឌិត និងស្មារតីខ្មែរតែមួយតាមរយៈការរចនាសំបកបាវស៊ីម៉ងត៍អូដ្ឋថ្មី ស៊ីម៉ងត៍អូដ្ឋ!

ព័ត៌មានបន្ថែម និងការដាក់ពាក្យ៖ សូមទាក់ទងមកកាន់តេឡេក្រាម (Telegram): 090 844 647