កំពង់ផែស្វយ័តក្រុងព្រះសីហនុ បានឱ្យដឹងថា កាលថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ កម្ពុជា-ជប៉ុន បានសម្រេចចុះកិច្ចព្រមព្រៀងឥណទានប្រមាណ ១១៤ លានដុល្លាអាមេរិក សម្រាប់ដំណើរការគម្រោងអភិវឌ្ឍន៍ចំណតផែកុងតឺន័រថ្មីស្វយ័តក្រុងព្រះសីហនុ (កញ្ចប់ឥណទានទី២)។

កិច្ចព្រមព្រៀងដែលមានទឹកប្រាក់សរុបចំនួន១៧.៧៧៦ លានយ៉េន (ប្រមាណ១១៤ លានដុល្លារអាម៉េរិក)នេះ ត្រូវបានចុះហត្ថលេខាដោយលោក រស់ សីលវ៉ា រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយលោក SANUI Kazamasa ប្រធានការិយាល័យទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនប្រចាំប្រទេសកម្ពុជា។
សូមរម្លឹកដែរថា កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ រដ្ឋាភិបាលជប៉ុន ក៏បានផ្ដល់ជំនួយ១១៩លានដុល្លារ មកកាន់រដ្ឋាភិបាលកម្ពុជា សម្រាប់គម្រោងអភិវឌ្ឍន៍ចំណតផែកុងតឺន័រថ្មី កំពង់ផែស្វយ័ត ក្រុងព្រះសីហនុ (កញ្ចប់ឥណទានទី២)។

គម្រោងនេះ មានគោលបំណងធ្វើឱ្យប្រសើរឡើងនូវសមត្ថភាពដោះស្រាយទំនិញកុងតឺន័រនៅកំពង់ផែ ក្រុងព្រះសីហនុ ដែលជាកំពង់ផែទឹកជ្រៅអន្តរជាតិតែមួយគត់របស់កម្ពុជា ក៏ដូចជាបង្កើនប្រសិទ្ធភាពប្រព័ន្ធ ភស្តុភារកម្មរបស់កម្ពុជា តាមរយៈការអភិវឌ្ឍចំណតផែកុងតឺន័រថ្មី និងហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធនានា។
ជំនួយហិរញ្ញវត្ថុជាបន្តបន្ទាប់នេះ បង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ប្រទេសជប៉ុន ក្នុងការលើក កម្ពស់វិស័យពាណិជ្ជកម្ម និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា ក៏ដូចជាពង្រឹងបន្ថែមទៀតនូវភាពជាដៃគូ យុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយកម្ពុជា-ជប៉ុន៕ អត្ថបទ៖ហ្សាលីន


