រដ្ឋ គ្រោងចុះបញ្ជីដីតំបន់ភ្នំសំពៅ និងហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ក្នុងភូមិបាក់ព្រា ខេត្តបាត់ដំបង

សង្គម​ និង​សេដ្ឋកិច្ច

រាជរដ្ឋាភិបាល តាមរយៈអន្តរក្រសួង កំពុងរៀបចំចុះបញ្ជីដីតំបន់ភ្នំសំពៅ និងការកាត់ឆ្វៀលដីផ្លូវ ដីទីតាំងចំណតទូកទេសចរណ៍ និងហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ក្នុងភូមិបាក់ព្រា” នាពេលឆាប់ៗនេះ ខណៈប្បន្ន​ស្ថាប័នជំនាញបានបើកកិច្ចប្រជុំពិភាក្សាពីរឿងនេះរួចរាល់ហើយ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជុំវិញរឿងនេះ លោក ពិត ករុណា អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានឱ្យដឹងថា កាលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ ភាគីពាក់ព័ន្ធបានបើកិច្ចប្រជុំស្តីពី “ការចុះបញ្ជីដីតំបន់ភ្នំសំពៅ និងការកាត់ឆ្វៀលដីផ្លូវ ដីទីតាំងចំណតទូកទេសចរណ៍ និងហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ក្នុងភូមិបាក់ព្រា”សម្រាប់ការអនុវត្តគម្រោងហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍សម្រាប់កំណើនប្រកបដោយបរិយាបន្ន និងភាពធន់ (TIIRG-III)។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី អន្តរក្រសួងដែលមកពីតំណាងក្រសួងទេសចរណ៍ ក្រសួងធនធានទឹកនិងឧតុនិយម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ក្រសួងបរិស្ថាន ព្រមទាំងអាជ្ញាធរទន្លេសាប រដ្ឋបាលខេត្តបាត់ដំបង រដ្ឋបាលស្រុកឯកភ្នំ និងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូបទ។ កិច្ចប្រជុំបានពិនិត្យ និងពិភាក្សាយ៉ាងល្អិតល្អន់លើបញ្ហាប្រឈម និងផលប៉ះពាល់ សម្រាប់គម្រោង ការចុះបញ្ជីដីតំបន់ភ្នំសំពៅ និងការកាត់ឆ្វៀលដីផ្លូវ ដីទីតាំងចំណតទូកទេសចរណ៍ និងហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ក្នុងភូមិបាក់ព្រា នេះផងដែរ៕ អត្ថបទ៖ហ្សាលីន