ភ្នំពេញ, ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦] – នៅក្នុងឱកាសប្រារព្ធពិធីខួបអនុស្សាវរីយ៍ ២ឆ្នាំ និងទស្សនវិស័យអាជីវកម្ម (2nd Anniversary & Business Insights) របស់ emart24 កម្ពុជា ដែលរៀបចំដោយ emart24 កូរ៉េ ហាងទំនិញងាយស្រួលលំដាប់ខ្ពស់ emart24 កម្ពុជា បានធ្វើការប្រកាសជាផ្លូវការនូវភាពជោគជ័យ និងទិន្នន័យកំណើនដ៏គួរឱ្យភ្ញាក់ផ្អើល ក៏ដូចជាការការគាំទ្រពី emart24 កូរ៉េសម្រាប់ការរីកចម្រើនរបស់ emart24 កម្ពុជា និងជួយជម្រុញពេញទំហឹង ដើម្បី emart24 កម្ពុជារីកចម្រើនកាន់តែខ្លាំង។

នៅក្នុងព្រឹត្តិការណ៍ដ៏ធំសម្បើមនេះ ដែលមានការចូលរួមដឹងឮពីសំណាក់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា ដៃគូស្ថាប័នធនាគារ និងអ្នកផ្គត់ផ្គង់ឈានមុខជាច្រើន ថ្នាក់ដឹកនាំជាន់ខ្ពស់មកពីការិយាល័យកណ្តាល emart24 Global នៃសាធារណរដ្ឋកូរ៉េ បានហោះហើរផ្ទាល់មកកាន់ទីក្រុងភ្នំពេញ ដើម្បីបង្ហាញវត្តមានជា «អ្នកគាំទ្រពេញទំហឹង» និងបញ្ជាក់ទៅកាន់ពិភពលោកថា emart24 គឺស្ថិតនៅក្រោមមហាសម្ព័ន្ធ Shinsegae Group ដែលជាក្រុមហ៊ុនយក្ស និងមានឥទ្ធិពលបំផុតរបស់ប្រទេសកូរ៉េខាងត្បូង។

លោក Mr. Seongmin lee តំណាង emart24 Global ប្រទេសកូរ៉េ បានមានប្រសាសន៍យ៉ាងម៉ឺងម៉ាត់នៅលើឆាកថា៖ «យើងខ្ញុំបានធ្វើដំណើរពីទីក្រុងសេអ៊ូល មកកាន់ភ្នំពេញ មិនមែនគ្រាន់តែមកអបអរសាទរនោះទេ ប៉ុន្តែគឺដើម្បីសញ្ជាក់ពីការប្តេជ្ញាចិត្តរយៈពេលវែង និងដាច់ខាតរបស់យើងចំពោះកម្ពុជា។ emart24 Korea និង Shinsegae Group នៅតែគាំទ្រយ៉ាងពេញទំហឹងនៅពីក្រោយ emart24 កម្ពុជា ជានិច្ច។ ដំណើរការដ៏អស្ចារ្យរបស់យើងគឺទើបតែចាប់ផ្តើមតែប៉ុណ្ណោះ!»
emart24 កម្ពុជា កំពុងទទួលសន្ទុះកំណើនយ៉ាងលឿន ដោយបម្រើអតិថិជនជាង ៣០,០០០ នាក់ជា រៀងរាល់ថ្ងៃ និងបង្កើតការងារផ្ទាល់ចំនួន ៦០០ កន្លែង ដែលត្រៀមនឹងកើនដល់ ១,០០០ កន្លែងក្នុងពេល ឆាប់ៗនេះ។ សមិទ្ធផលនេះ រួមជាមួយការងារប្រយោលជាង ៦,០០០ កន្លែង បង្ហាញពីការគាំទ្រដ៏លើស លប់ពីអតិថិជន និងការរួមចំណែកយ៉ាងសកម្មដល់សេដ្ឋកិច្ចកម្ពុជា។

សកម្មភាពជាក់ស្តែង និងតួលេខកំណើនដ៏ច្បាស់លាស់ទាំងនេះ គឺជាភស្តុតាង សបញ្ជាក់ថា emart24 កម្ពុជា ជាស្ថាប័ន retail ដ៏រឹងមាំ មានទុនបម្រុងមហាសាល និងកំពុងបោះជំហានទៅមុខក្នុងល្បឿនលឿនបំផុតដែលគ្មាន អ្នកណាមកបញ្ឈប់បានឡើយ។
ក្នុងព្រឹត្តិការណ៍នោះផងដែរ emart24 កម្ពុជា ក៏បានប្រកាសបើកចំហរទ្វារសហការ កាន់តែខ្លាំងជាមួយអ្នកផ្គត់ផ្គង់ និងសហគ្រាសធុនតូចនិងមធ្យម (SMEs) ក្នុងស្រុក ព្រមទាំងបានធ្វើពិធីបរិច្ចាគសប្បុរសធម៌ដ៏ធំធេងដោយផ្ទាល់ជូនដល់ មន្ទីរពេទ្យកុមារអង្គរ ដើម្បីជួយដល់សុខភាពកុមារកម្ពុជា ដែលសញ្ជាក់ឱ្យឃើញពីបេសកកម្មដ៏បរិសុទ្ធក្នុងការ លូតលាស់ទន្ទឹមគ្នានឹងប្រជាជាតិកម្ពុជា។
អំពីក្រុមហ៊ុន emart24 Cambodia
emart24 គឺជាហាងទំនិញទំនើបឈានមុខគេមកពីប្រទេសកូរ៉េ ដែលនាំមកនូវទស្សនទានថ្មីនៃការរស់នៅទាន់ សម័យ និងងាយស្រួល (Convenience & Lifestyle) ជូនដល់ប្រជាជនកម្ពុជា។ ក្រៅពីការផ្តល់ជូននូវទំនិញ ប្រើប្រាស់ប្រចាំថ្ងៃ emart24 ត្រូវបានស្គាល់យ៉ាងច្បាស់តាមរយៈការនាំចូលផលិតផលផ្តាច់មុខល្បីៗពីកូរ៉េ អាហារ សម្រន់កូរ៉េក្តៅៗ (Street Food) និងកាហ្វេដែលមានរសជាតិឆ្ងាញ់ពិសារ។
















