លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នាំយកផ្ទះថ្មី ៧ខ្នង និងអំណោយប្រគល់ជូនគ្រួសារវីរកងទ័ពពលី

សង្គម​ និង​សេដ្ឋកិច្ច

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦ បានអញ្ជើញប្រគល់ផ្ទះថ្មីចំនួន ៧ខ្នង ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចធិបតី និងលោកជំទាវបណ្ឌិតផ្ទាល់ ជូនដល់ក្រុមគ្រួសារនៃវីរកងទ័ពពលី ក្នុងនោះរស់នៅខេត្តព្រៃវែងចំនួន ៥ខ្នង និងខេត្តស្វាយរៀងចំនួន ២ខ្នង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងឱកាសសំណេះសំណាល លោកជំទាវបណ្ឌិត បានពាំនាំនូវប្រសាសន៍ចូលរួមរំលែកមរណទុក្ខ និងសួរសុខទុក្ខដោយក្តីបារម្ភពី សម្តេចតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត ជូនដល់ក្រុមគ្រួសារនៃសព។

ដើម្បីសម្រួលដល់ការរស់នៅប្រចាំថ្ងៃឱ្យកាន់តែប្រសើរឡើង លោកជំទាវបណ្ឌិត ក៏បាននាំយកអំណោយបន្ថែមរបស់សម្តេចធិបតី និងលោកជំទាវបណ្ឌិត រួមមាន ថវិកា សម្ភារប្រើប្រាស់ ស្បៀងអាហារ និងបរិក្ខារចាំបាច់ផ្សេងៗ ប្រគល់ជូនក្រុមគ្រួសារវីរកងទ័ពពលីទាំងអស់ផងដែរ៕