ក្រសួងទេសចរណ៍ បើកព្រឹត្តិការណ៍ «ជិះកង់ដើម្បីទេសចរណ៍បៃតងភ្នំដា» ជំរុញចលនាទេសចរណ៍ និងលើកកម្ពស់បេតិកភណ្ឌខេត្តតាកែវ

សង្គម​ និង​សេដ្ឋកិច្ច

លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញជាអធិបតីក្នុងពិធីបើកព្រឹត្តិការណ៍ «ជិះកង់ដើម្បីទេសចរណ៍បៃតងភ្នំដា» ចម្ងាយ ១៧៩គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ ឆ្ពោះទៅប្រាសាទភ្នំដា ខេត្តតាកែវ នាព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៦។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ព្រឹត្តិការណ៍នេះ មានការចូលរួមយ៉ាងផុសផុលពីថ្នាក់ដឹកនាំ កីឡាករ-កីឡាការិនីជាតិ-អន្តរជាតិ (មកពី ៨ប្រទេស) អ្នកផលិតមាតិកា និងសាធារណជនសរុបប្រមាណ ៥០០នាក់ ដោយចេញដំណើរពីរង្វង់មូលវិមានឯករាជ្យ ឆ្លងកាត់តំបន់ទេសចរណ៍សំខាន់ៗ ដូចជា ទន្លេបាទី ភ្នំជីសូរ និងស្រុកអង្គរបុរី។

ថ្លែងក្នុងឱកាសនោះ លោករដ្ឋមន្ត្រី បានគូសរំលេចថា ព្រឹត្តិការណ៍លើកទី៤ នេះ រៀបចំឡើងក្នុងគោលបំណងផ្សារភ្ជាប់កីឡា បរិស្ថាន វប្បធម៌ និងសហគមន៍ ដើម្បីបង្កើតបទពិសោធន៍ថ្មីៗ ជំរុញកំណើនទេសចរណ៍ក្នុងស្រុក និងអន្តរជាតិ នាដើមរដូវកាលបៃតង ព្រមទាំងលើកកម្ពស់សោភ័ណភាពរមណីយដ្ឋានប្រវត្តិសាស្ត្រប្រាសាទភ្នំដា។

បន្ថែមពីលើការជិះកង់ ព្រឹត្តិការណ៍នេះក៏បានបង្កើតសមិទ្ធផលសង្គម និងបរិស្ថានជាក់ស្តែង រួមមាន ការដាំកូនដើមក្ងោកចំនួន ៦០០ដើម តាមដងផ្លូវឆ្ពោះទៅប្រាសាទភ្នំដា និងការចែកសម្ភារៈសិក្សាជូនសិស្សានុសិស្សចំនួន ៤៣៧នាក់ ព្រមទាំងលោកគ្រូ អ្នកគ្រូ ៣១នាក់ មកពីសាលាបឋមសិក្សាចំនួន៤ ក្នុងតំបន់នោះផងដែរ៕