ទីផ្សាររថយន្តអគ្គិសនីបែបកម្រិតព្រីមៀមនៅកម្ពុជាកំពុងតែមានការប្រកួតប្រជែងខ្លាំង។ ជាហេតុនេះហើយ អតិថិជនបានទទួលបាននូវជម្រើសកាន់តែច្រើនជាងមុនលើផ្នែករចនាបថ កម្លាំងសមត្ថភាព បច្ចេកវិទ្យា និងប្រព័ន្ធបើកបរឆ្លាតវៃ។ រថយន្តអគ្គិសនីស៊េរីទំនើបជំនាន់ថ្មីដែលកំពុងទទួលបានការចាប់អារម្មណ៍ច្រើនរួមមាន Avatr 07 និង IM6។ រថយន្តទាំងពីរសុទ្ធតែតំណាងឱ្យប្រភេទរថយន្តសម័យថ្មីនៃបច្ចេកវិទ្យាបើកបរអគ្គិសនីឆ្លាតវៃមែន ប៉ុន្តែការជ្រើសរើសរថយន្តអគ្គិសនីកម្រិតព្រីមៀម មិនត្រូវ ប្រៀបធៀបត្រឹមតែទំហំអាគុយ ភាពស្ទុះ ឬទំហំអេក្រង់នោះឡើយ។


សម្រាប់អ្នកបើកបរដែលឱ្យតម្លៃលើការរួមបញ្ចូលគ្នារវាងបច្ចេកវិទ្យា Intelligent Chassis ភាពបត់បែនខ្ពស់ ផាសុកភាពបែបកម្រិតលំដាប់ជាន់ខ្ពស់ និងភាពងាយស្រួលក្នុងការប្រើប្រាស់ប្រចាំថ្ងៃ រថយន្ត IM6គឺជាជម្រើសដ៏ល្អបំផុត។
1. ប្រព័ន្ធបញ្ជាកង់ទាំងបួន (Four-Wheel Steering) ដែលនាំឪ្យមានការផ្លាស់ប្តូរបទពិសោធន៍បើកបររាល់ថ្ងៃ
ហេតុផលចម្បងមួយដែលធ្វើឱ្យរថយន្ត IM6 សមជាជម្រើសដំបូងគេ គឺបច្ចេកវិទ្យាដែលមិនអាចពិពណ៌នាបានពេញលេញត្រឹមតែនៅលើក្រដាសបច្ចេកទេសនោះទេ នោះហើយគឺ Four-Wheel Steering ឬប្រព័ន្ធបញ្ជាកង់ទាំងបួន ។ ខណៈពេលដែលរថយន្តទូទៅពឹងផ្អែកតែលើកង់មុខដើម្បីផ្លាស់ប្តូរទិសដៅ IM6 អាចគ្រប់គ្រងមុំនៃកង់ក្រោយរបស់ខ្លួនបានផងដែរ។ ក្នុងល្បឿនទាប កង់ក្រោយអាចបត់ក្នុងទិសដៅផ្ទុយពីកង់មុខ ដែលធ្វើឱ្យរថយន្តមានភាពងាយស្រួល។
បច្ចេកវិទ្យានេះផ្តល់សារ:ប្រយោជន៍យ៉ាងខ្លាំងនៅពេល:
- បត់ត្រឡប់ក្រោយ (U-turn)
- បើកបរនៅផ្លូវតូចចង្អៀត
- ចូលចតក្នុងកន្លែងចង្អៀត
- ចតរថយន្តនៅក្នុងផ្សារទំនើបដែលចង្អៀត
- បើកបរនៅក្នុងទីក្រុងនៅកន្លែងដែលស្ទះ
សម្រាប់អ្នកបើកបរនៅរាជធានីភ្នំពេញ ស្ថានភាពទាំងនេះមិនមែនជារឿងកម្រនោះទេ ប៉ុន្តែជាផ្នែកមួយនៃជីវិតនិងការបើកបរប្រចាំថ្ងៃ។ ផ្ទុយទៅវិញរថយន្ត Avatr 07 ពុំមានបំពាក់ដោយបច្ចេកវិទ្យានេះឡើយ។
ទោះបីជា IM6 មានទំហំធំជាឡាន SUV កម្រិតព្រីមៀមក៏ដោយ ប្រព័ន្ធបញ្ជាកង់ទាំងបួនបានជួយផ្តល់នូវភាពបត់បែនខ្ពស់ប្រវែង 4.99m ហាក់ដូចទៅនឹងរថយន្តដែលមានទំហំតូចដែល។ រីឯពេលបើកបរក្នុងល្បឿនលឿនវិញ កង់ក្រោយនឹងធ្វើការស្របគ្នាយ៉ាងល្អជាមួយកង់មុខ ដែលបង្កើនស្ថេរភាពនិងផ្តល់ទំនុកចិត្តខ្ពស់ក្នុងការបើកបរ។ នាំឪ្យបច្ចេកវិទ្យានេះផ្តល់ផលប្រយោជន៍ ទាំងការបើកបរក្នុងក្រុង និងនៅលើផ្លូវល្បឿនលឿន។

២. បច្ចេកវិទ្យា Intelligent Digital Chassis៖ បច្ចេកវិទ្យាដែលអ្នកអាចប៉ះផ្ទាល់ និងមានអារម្មណ៍ពិតៗ
រថយន្តអគ្គិសនីទំនើបៗបច្ចុប្បន្ន ច្រើនតែប្រកួតប្រជែងគ្នាលើទំហំអេក្រង់ ប្រព័ន្ធសេនស័រនិង Software។ ប៉ុន្តែ IM6 វិញបាននាំយកមកនូវបច្ចេកវិទ្យាឆ្លាតវៃដែលហួសពីនេះទៀតផង។ ប្រព័ន្ធ IM Intelligent Digital Chassis ធ្វើការសម្របសម្រួលប្រព័ន្ធសំខាន់ៗរបស់រថយន្តដើម្បីបង្កើតបទពិសោធន៍បើកបរដ៏ស្របគ្នាបំផុត នាំឱ្យរថយន្តអាចឆ្លើយតបយ៉ាងឆ្លាតវៃទៅនឹងគ្រប់ស្ថានភាពផ្លូវ។ ពីចង្កូតរថយន្ត ភាពបត់បែននៃរថយន្ត រហូតដល់ស្ថេរភាពរថយន្ត និងការគ្រប់គ្រងរថយន្តទាំងមូល ប្រព័ន្ធមួយនេះគឺជាផ្នែកមួយដ៏សំខាន់និងអត្តសញ្ញាណកម្រិតព្រីមៀមរបស់ IM6។

3. រចនាឡើងយ៉ាងសក្តិសមបំផុតសម្រាប់ស្ថានភាពបើកបរជាក់ស្តែងនៅកម្ពុជា
កម្លាំងម៉ាស៊ីន និងភាពស្ទុះលឿន គឺជាចំណុចដែលគួរឱ្យចាប់អារម្មណ៍ពិតមែន ប៉ុន្តែសម្រាប់រថយន្តកម្រិតព្រីមៀមដ៏ល្អមួយគឺត្រូវតែផ្តល់ភាពងាយស្រួលក្នុងការប្រើប្រាស់ប្រចាំថ្ងៃផងដែរ។ ការបើកបររាល់ថ្ងៃអាចនឹងជួបប្រទះទៅនឹងផ្លូវតូចចង្អៀត ភាពស្ទះ កន្លែងចតចង្អៀត និងការបត់ U-turn ពិបាកជាច្រើន។ នេះហើយជាកន្លែងដែលប្រព័ន្ធបញ្ជាកង់ទាំងបួន និងបច្ចេកវិទ្យា Intelligent Digital Chassis របស់ IM6 មានតម្លៃលើសពីផ្នែកផ្សេងៗដែលអ្នកបើកបរភាគច្រើនកម្របានប្រើប្រាស់។ វាផ្តល់ឱ្យ IM6 នូវឧត្តមភាពក្នុងការប្រកួតប្រជែង សម្រាប់អតិថិជនដែលប្រាថ្នាចង់បានរថយន្ត SUV ធំទូលាយ ប្រកបដោយភាពស៊ីវិល័យ ដោយមិនបាត់បង់ភាពងាយស្រួលក្នុងការបើកបរក្នុងក្រុង។

4. សមត្ថភាពរួមបញ្ចូលជាមួយនឹងភាពឆ្លាតវៃ
ទាំង IM6 និង AVATR 07 សុទ្ធតែបង្ហាញពីសមត្ថភាពខ្ពស់នៃប្រភេទរថយន្តអគ្គិសនីសម័យទំនើប។ Avatr 07 ផ្តល់នូវសមត្ថភាពគួរឱ្យចាប់អារម្មណ៍ ដោយជម្រើសម៉ូដែល AWD មួយចំនួនអាចបង្កើនល្បឿនបានយ៉ាងរហ័ស។ ប៉ុន្តែភាពស្ទុះតែមួយមុខ មិនមែនជាកត្តាកំណត់បទពិសោធន៍បើកបរថ្នាក់ព្រីមៀមទាំងស្រុងនោះទេ។ IM6 ជារថយន្តអគ្គិសនីមានសមត្ថភាពដ៏ខ្លាំងក្លាជាមួយនឹងវិស្វកម្ម chasis ដ៏ប្រណិត ដែលត្រូវបានរចនាឡើងមិនត្រឹមតែដើម្បីបើកបានលឿនប៉ុណ្ណោះទេ តែគឺការកំណត់និយមន័យនៃសមត្ថភាពបើកបរដែលពេញលេញ និងល្អបំផុត។
5. ភាពស៊ីវិល័យកម្រិតព្រីមៀម ត្រូវស្វែងយល់តាមរយៈបទពិសោធន៍ផ្ទាល់ មិនមែនត្រឹមតែការប្រៀបធៀបនោះទេ
រថយន្តទាំងពីរជម្រើសសុទ្ធតែផ្តល់ជូននូវកាប៊ីនខាងក្នុងទំនើប អេក្រង់ឌីជីថលទំហំធំ ការរចនាលំដាប់ថ្នាក់ខ្ពស់ និងមុខងារឆ្លាតវៃជាច្រើន។ កត្តានេះធ្វើឱ្យការជ្រើសរើសរវាងរថយន្តទាំងពីរមានភាពលំបាក ជាពិសេសប្រសិនបើការប្រៀបធៀបធ្វើឡើងត្រឹមតែលើរូបថត ឬតារាងលក្ខណៈបច្ចេកទេស។ ចំណុចខ្លាំងបំផុតរបស់ IM6 នឹងស្តែងចេញយ៉ាងច្បាស់នៅពេលដែលអតិថិជនបានមកបើកបរសាកល្បង។
- ធ្វើការបត់ត្រឡប់ក្រោយក្នុងផ្លូវចង្អៀត
- បើកបរចូលចតរថយន្តក្នុងកន្លែងចង្អៀត
- សាកល្បងបទពិសោធន៍នៃប្រព័ន្ធបញ្ជាកង់ទាំងបួន Four Wheel Steering
- ទទួលអារម្មណ៍ជាក់ស្តែងពី Intelligent Digital Chassis

ដោយហេតុផលនេះ អតិថិជនដែលកំពុងស្វែងរករថយន្តអគ្គិសនីឆ្លាតវៃកម្រិតព្រីមៀម គប្បីធ្វើការបើកបរសាកល្បងរថយន្តទាំងពីរ មុននឹងធ្វើការសម្រេចចិត្ត។
សម្រាប់អតិថិជនដែលស្វែងរករថយន្តអគ្គិសនីកម្រិតព្រីមៀម ដែលរួមបញ្ចូលគ្នានូវបច្ចេកវិទ្យាឆ្លាតវៃ វិស្វកម្ម chasis ដ៏ទំនើប ប្រព័ន្ធបញ្ជាកង់ទាំងបួន ភាពបត់បែន និងបទពិសោធន៍បើកបរដ៏ជក់ចិត្ត គួរតែដាក់ IM6 ជាជម្រើសតំបូងរបស់អ្នក។
សម្រាប់អ្នកដែលត្រូវធ្វើដំណើរទាំងផ្លូវឆ្ងាយនិងនៅលើផ្លូវក្នុងក្រុងដ៏មមាញឹក ភាពខុសគ្នាតែបន្តិចក៏សំខាន់ខ្លាំងសម្រាប់ការធ្វើដំណើរជារៀងរាល់ថ្ងៃ។ មុននឹងជ្រើសរើសរថយន្តអគ្គិសនីកម្រិតព្រីមៀមបន្ទាប់របស់អ្នក សុំអញ្ជើញមកសាកល្បងបើកបរ IM6 ដោយផ្ទាល់សិន ដើម្បីស្វែងយល់ថាតើប្រព័ន្ធ Four-Wheel Steering និងប្រព័ន្ធ Intelligent Digital Chassis អាចផ្លាស់ប្តូរអារម្មណ៍បើកបររបស់អ្នកយ៉ាងម្តេចខ្លះ!




