ក្រុមហ៊ុនឧកញ៉ា ណូ សុភា បរិច្ចាគថវិកាចំនួន ១០.០០០ អឺរ៉ូ ជូនដល់មជ្ឈមណ្ឌលជួបជុំ និងសកម្មភាពសម្រាប់មនុស្សចាស់

ជុំវិញ​ឧកញ៉ា

ក្រុមហ៊ុន Böttcher AG របស់ឧកញ៉ា ណូ សុភា បានបរិច្ចាគថវិកាប្រមាណ ១០.០០០ អឺរ៉ូ (ជាង ១១ម៉ឺនដុល្លារអាម៉េរិក) ជូនដល់មជ្ឈមណ្ឌលជួបជុំ និងសកម្មភាពសម្រាប់មនុស្សចាស់ “Jahresringe” e.V. នៅទីក្រុង Zöllnitz រដ្ឋ Thuringia ប្រទេសអាល្លឺម៉ង់ កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅលើបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន ឧកញ៉ា ណូ សុភា បានបង្ហាញឱ្យដឹងបែបនេះថា៖ “ក្រុមហ៊ុន Böttcher AG បានបរិច្ចាគថវិកាចំនួន ១០.០០០ អឺរ៉ូ ជូនដល់ មជ្ឈមណ្ឌលជួបជុំ និងសកម្មភាពសម្រាប់មនុស្សចាស់ “Jahresringe” e.V. នៅទីក្រុង Zöllnitz”។

លោកស្រីឧកញ៉ា បានគូសបញ្ជាក់ថា ថវិកាបរិច្ចាគនេះ ជាទូទៅអាចប្រើប្រាស់សម្រាប់គាំទ្រមនុស្សចាស់ រៀបចំសកម្មភាពជួបជុំ កម្មវិធីកម្សាន្ត ការថែទាំ និងជួយកាត់បន្ថយភាពឯកោរបស់មនុស្សវ័យចំណាស់។

សូមជម្រាបថា ឧកញ៉ា ណូ សុភា ដែលត្រូវបានគេស្គាល់តាមបណ្ដាញសង្គមថា Sophea Böttcher គឺជាអនិកជនខ្មែរម្នាក់ដែលមានបេះដូងពោរពេញដោយមនុស្សធម៌។ លោកស្រីបានទទួលគោរមងារជា «ឧកញ៉ា» ពីសម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៦ បន្ទាប់ពីបានបរិច្ចាគថវិកាជាច្រើនដើម្បីជួយដល់កងទ័ព ជនភៀសសឹក និងអ្នកមានជីវភាពខ្វះខាត។ ឧកញ៉ា ណូ សុភា បានចូលរួមយ៉ាងសកម្មក្នុងសកម្មភាពមនុស្សធម៌ជួយដល់កុមារកំព្រា ទុរគតជន និងជនទីទ័លក្រជាច្រើននៅកម្ពុជា និងបណ្តាប្រទេសផ្សេងៗមួយចំនួនទៀត៕