រាជរដ្ឋាភិបាល បានចំណាយថវិកាសរុបប្រមាណ ៤៨៦ ៦១៣ លានរៀល ជួយស្រ្តីមានផ្ទៃពោះ និងកុមារតូច

សង្គម​ និង​សេដ្ឋកិច្ច

គិតចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៨ រហូតមកដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ នេះ រាជរដ្ឋាភិបាលកម្ពុជា បានបើកផ្តល់ប្រាក់ឧបត្ថម្ភជូនសមាជិក ប.ស.ស. ជាស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ សរុបចំនួន ៧៩៩ ១២៣ នាក់។ ក្នុងនោះ ចំនួនកូនដែលទទួលបានការគាំពារមានសរុប ៨៩២ ០៧៥ នាក់ ហើយរដ្ឋបានចំណាយថវិកាសរុបប្រមាណ ៤៨៦ ៦១៣ លានរៀល។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បេឡាជាតិសន្តិសុខសង្គម (ប.ស.ស) បានបញ្ជាក់ថា ប្រាក់ឧបត្ថម្ភទាំងនេះត្រូវបានប្រើប្រាស់សម្រាប់ការពិនិត្យផ្ទៃពោះមុនសម្រាល ក្រោយសម្រាល ពេលសម្រាល និងការចាក់វ៉ាក់សាំងការពារជំងឺជូនកុមារតូច។ កម្មវិធីនេះបានជួយសម្រាលបន្ទុកជីវភាពគ្រួសារយ៉ាងច្រើន និងជួយឱ្យមាតាព្រមទាំងទារកមានសុខភាពល្អមាំមួន។