អ្នកឧកញ៉ា ឈួន ហាវ៉ុន និងអ្នកឧកញ៉ា លី យូគៀក បរិច្ចាគថវិកាជួយលោក កែវ បញ្ញា ដែលរងរបួសក្លាយជាជនពិការដោយករណីគ្រោះថ្នាក់ចរាចរណ៍ កាលពី៧ឆ្នាំមុន

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា ឈួន ហាវ៉ុន និងអ្នកឧកញ៉ា លី យូគៀក តាមរយៈលោក ផែង វណ្ណៈ បានចូលរួមបរិច្ចាគថវិកាជួយលោក កែវ បញ្ញា ដែលរងរបួសក្លាយជាជនពិការដោយករណីគ្រោះថ្នាក់ចរាចរណ៍ កាលពី៧ឆ្នាំមុន នៅខេត្តបន្ទាយមានជ័យ។ 

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ផែង វណ្ណៈ បានឱ្យដឹងលើបណ្តាញសង្គមហ្វេសប៊ុក នៅថ្ងៃទី២៥ ខែសីហា បែបនេះថា៖ “សាងល្អ​ឱ្យគេចងចាំ​ កុំសាងកម្ម​ឱ្យគេឈឺចាប់​។ នៅល្ងាចថ្ងៃទី​២៥​ ខែ​សីហា​ ឆ្នាំ​២០២៦​ ខ្ញុំបាទបាន​នាំយក​ថវិកា​របស់​សប្បុរសជន​រួមទាំង​ថវិកា​ខ្ញុំ​ សរុប​ចំនួន​ ៥០​ លាន​ រៀល​ ប្រគល់​ជូន​ក្មួយ​ប្រុស​ កែវ​ បញ្ញា​ ដែល​រងរបួស​ក្លាយ​ជា​ជនពិការ​ដោយករណី​គ្រោះថ្នាក់ចរាចរណ៍​កាលពី​៧ឆ្នាំ​មុន​នៅ​ ខេត្ត​បន្ទាយមានជ័យ​“។  

លោកបានបន្តថា ថវិកាសប្បុរសជនរួមមាន៖ ១-អ្នកឧកញ៉ា ឈួន ហាវ៉ុន និងលោកជំទាវ ២០លានរៀល, ២-អ្នកឧកញ៉ា លី យូគៀក និងលោកជំទាវ ៤លានរៀល, ៣-លោកឧត្ដមសេនីយ៍ត្រី តាន់ វណ្ណារឹទ្ធ និងលោកស្រី ១,២ លានរៀល និង ៤-ថវិកាបងប្អូនមិត្តភ័ក្ដិក្រុមការងាររបស់លោក ២៤,៨ លានរៀល។

សូមជម្រាបថា អ្នកឧកញ៉ា ឈួន ហាវ៉ុន គឺជាអគ្គនាយកក្រុមហ៊ុន ហាវ៉ុន គ្រុប និងជាទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។ រីឯអ្នកឧកញ៉ា លី យូគៀក គឺជាប្រធានក្រុមហ៊ុន លី យូគៀក អ៊ិនវេនមិន និងជាសមាជិកក្រុមប្រឹក្សាភិបាល នៃសមាគមឧកញ៉ាកម្ពុជា៕