អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បង្ហាញគណនីជនខិលខូចកំពុងក្លែងបន្លំគណនីហ្វេសប៊ុករបស់អ្នកឧកញ៉ា

ជុំវិញ​ឧកញ៉ា

ជនអានាមិកបានយកឈ្មោះ រូបភាព អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ទៅបង្កើតគណនីហ្វេសប៊ុកឈ្មោះ Lengnagana.Vatraaaa បានផ្ញើសារតាមបណ្តាញគណនី បណ្តាញសង្គម នូវសារត្រូវរង្វាន់ទឹកប្រាក់១ម៉ឺនដុល្លារ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ហ្វេសប៊ុកក្លែងបន្លំនោះបានសរសេរក្នុងន័យដើមយ៉ាងដូច្នេះថា «ឡុង សត្យា សូមអបអរសាទរ ចម្លើយរបស់អ្នកគឺត្រឹមត្រូវសម្រាប់ $10,000 ថ្ងៃនេះ ថ្ងៃនេះជាថ្ងៃសំណាងរបស់អ្នក អ្នកគួរតែចែករំលែកការផ្សាយបន្តផ្ទាល់ទៅកាន់ក្រុមរបស់អ្នកទាំងអស់។ ស៊ែរ! នៅពេលនេះអ្នកបានចូលហើយអ្វីដែលត្រូវធ្វើគឺធ្វើជំហានចុងក្រោយដើម្បីទាមទាររង្វាន់ជាសាច់ប្រាក់របស់អ្នក។ ចុះឈ្មោះព័ត៌មានលម្អិតរបស់អ្នកឥឡូវនេះ ក្រុមការងាររបស់យើងនឹងផ្ញើ $10,000 ទៅកាន់គណនីរបស់អ្នក។ ស៊ែរ! ចូលទៅកាន់គេហទំព័ររបស់ខ្ញុំ ដើម្បីបំពេញទម្រង់ដែលអ្នកមាន។ មានតែអ្នកដែលបំពេញទម្រង់ឈ្នះឈ្នះប៉ុណ្ណោះនឹងទទួលបានប្រាក់។ ចុះឈ្មោះឥឡូវនេះ »។

តាមរយៈសកម្មភាពខាងលើ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា មានការសោកស្តាយចំពោះជនខិលខូចបានបង្កើតគណនីហ្វេសប៊ុកក្លែងបន្លំដោយយកឈ្មោះរូបភាព និងចែកចាយខ្លឹមសារទៅកាន់គណនីហ្វេសប៊ុកនានាក្នុងគោលបំណងដើម្បីបម្រើផលប្រយោជន៍ផ្ទាល់ខ្លួន។

ដើម្បីឈានទៅលុបបំបាត់អំពើបោកប្រាស់ និងជនឆក់ឱកាសនិយមទាំងអស់នេះ អ្នកឧកញ៉ា សូមធ្វើការបដិសេធទាំងស្រុង និងកំពុងសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចក្នុងការវែកមុខជនខិលខូចតាមច្បាប់។

ខាងក្រោមនេះជាបណ្តាញសង្គមរបស់ជនខិលខូចដែលបន្លំជាអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា៖