ក្រសួងទេសចរណ៍ បានឱ្យដឹងថា ព្រឹត្តិការណ៍ទេសចរណ៍ធំៗនឹងកើតឡើងនៅព្រះរាជាណាចក្រកម្ពុជា នាខែកញ្ញា ឆ្នាំ២០២៦ ខាងមុខនេះ រួមមាន៖

ថ្ងៃទី១១-១៣ ខែកញ្ញា ព្រឹត្តិការណ៍ «ជំរុញពាណិជ្ជកម្មឌីជីថលកម្ពុជា ឆ្ពោះទៅឆ្នាំ២០៣០» នៅរាជធានីភ្នំពេញ «Advancing CAMBODIA’S Digital Trade Toward 2023» at Phnom Penh City
ថ្ងៃទី១២-១៣ ខែកញ្ញា ពិព័រណ៍ជាតិការងារ និងផលិតភាពការងារ ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ «National Career and Labour Productivity Fair» at Phnom Penh City
ថ្ងៃទី១៧ ខែកញ្ញា តំបន់ប្រាសាទកោះកេរ ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ ខួបលើកទី៣ នៅព្រះរាជាណាចក្រកម្ពុជា «Koh Ker inscribed on the UNESCO World Heritage List» at Kingdom of Cambodia
ថ្ងៃទី២០ ខែកញ្ញា ព្រឹត្តិការណ៍ ព្រឹត្តិការណ៍ជិះកង់កម្សាន្តព្រៃអង្គរ នៅខេត្តសៀមរាប «Angkor Forest Recreational Cycling Event» at Siem Reap Province
ថ្ងៃទី២១ ខែកញ្ញា ទិវាសន្តិភាពអន្តរជាតិ នៅព្រះរាជាណាចក្រកម្ពុជា «International Day of Peace» at Kingdom of Cambodia
ថ្ងៃទី២១-២៣ ខែកញ្ញា ព្រឹត្តិការណ៍សមរាត្រីអង្គរ នៅខេត្តសៀមរាប «Equinox Angkor» at Siem Reap Province
ថ្ងៃទី២៤ ខែកញ្ញា ទិវាប្រកាសរដ្ឋធម្មនុញ្ញ នៅព្រះរាជាណាចក្រកម្ពុជា «Constitutional Day» at Kingdom of Cambodia
ថ្ងៃទី២៧ ខែកញ្ញា ទិវាទេសចរណ៍ពិភពលោក នៅព្រះរាជាណាចក្រកម្ពុជា «World Tourism Day» at Kingdom of Cambodia
ថ្ងៃទី២៧ ខែកញ្ញា អនុមោទនាពិធីកាន់បិណ្ឌ ១ នៅព្រះរាជាណាចក្រកម្ពុជា «Happy 1st Day of Kan Ben» at Kingdom of Cambodia
ថ្ងៃទី២៨-៣០ ខែកញ្ញា ពិព័រណ៍ FoodTec Cambodia 2026 នៅរាជធានីភ្នំពេញ at Phnom Penh City។
គួរឱ្យដឹងថា ការបង្កើតព្រឹត្តិការណ៍ទេសចរណ៍ក្នុងប្រទេសកម្ពុជា នឹងនាំមកនូវកំណើនសេដ្ឋកិច្ច ការបង្កើតការងារ និងការផ្សព្វផ្សាយវប្បធម៌ជាតិទៅកាន់ឆាកអន្តរជាតិយ៉ាងទូលំទូលាយ៕



