ផ្អើលកម្មវិធី Roadshow ព្រឹកនេះ! អ្នកវិនិយោគប្រជែងគ្នាទិញភាគហ៊ុនគ្រប់ ១ម៉ឺនភាគហ៊ុន យក Cash Back 5% ត្រឡប់មកវិញ

សង្គម​ និង​សេដ្ឋកិច្ច

រាជធានីភ្នំពេញ, នាព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៦ នេះ នៅអគារធនាគារ កម្ពុ មានការរៀបចំកម្មវិធីរ៉ូដសូ (Roadshow) យ៉ាងអធិកអធម ស្តីពី «ការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាសាធារណៈលើកដំបូង (IPO)» ក្រោមការសហការរៀបចំឡើងរវាង បុរី វិមានសំណាង និង ក្រុមហ៊ុនមូលបត្រកម្ពុ ម.ក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កម្មវិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង ប្រធានក្រុមប្រឹក្សាភិបាលប្រតិបត្តិនៃ បុរី វិមានសំណាង និង Mr. Ong Ming Teck នាយកប្រតិបត្តិនៃធនាគារកម្ពុជាសាធារណៈ Plc និងជាអភិបាលរបស់ក្រុមហ៊ុនមូលបត្រកម្ពុ ម.ក ព្រមទាំងមានការចូលរួមពីសំណាក់វិនិយោគិន បុគ្គលិកលក្ខណៈជាន់ខ្ពស់ និងភ្ញៀវកិត្តិយសយ៉ាងច្រើនកុះករ។

ទិសដៅចម្បងនៃកម្មវិធី Roadshow នេះ គឺដើម្បីបង្ហាញពីកាសវិនិយោគដ៏មានប្រៀប និងការផ្តល់ជូននូវអត្ថប្រយោជន៍ពិសេសមិនធ្លាប់មាន សម្រាប់វិនិយោគិនដែលបានចូលរួម និងសម្រេចចិត្តវិនិយោគភ្លាមៗក្នុងព្រឹត្តិការណ៍នេះ៖

ទទួលបានប្រាក់ត្រឡប់មកវិញ (Cash Back) 5%: សម្រាប់វិនិយោគិនដែលចូលរួម និងបញ្ជាទិញចាប់ពី ១០,០០០ ភាគហ៊ុន ឡើងទៅ នឹងទទួលបាន Cash Back ៥% ភ្លាមៗ នៅពេលដែលក្រុមហ៊ុនចុះបញ្ជីឡើងផ្សារមូលបត្រកម្ពុជា (CSX) ជាផ្លូវការ។

ការធានាភាគលាភប្រចាំឆ្នាំ (Guaranteed Annual Dividend): ទទួលបានការធានាប្រាក់ភាគលាភខ្ពស់រហូតដល់ ៨% ប្រចាំឆ្នាំ ផ្តល់ជូននូវប្រភពចំណូលប្រកបដោយស្ថិរភាព និងភាពជឿជាក់ខ្ពស់។

ការសហការរវាងក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យឈានមុខ បុរី វិមានសំណាង និង ក្រុមហ៊ុនមូលបត្រកម្ពុ ម.ក នាពេលនេះ គឺជាជំហានយុទ្ធសាស្ត្រដ៏សំខាន់ក្នុងការបើកឱកាសឱ្យសាធារណជន និងវិនិយោគិនបានចូលរួមចំណែកក្នុងកំណើនសេដ្ឋកិច្ច និងទទួលបានផលចំណេញខ្ពស់ពីទីផ្សារដើមទុនកម្ពុជា។