ឱកាសសិក្សាដ៏ធំធេងសម្រាប់យុវជនកម្ពុជាបានមកដល់ហើយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានប្រកាសផ្តល់អាហារូបករណ៍ដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ហៅកាត់ថា អមត ចំនួន ៤៦៥០ កន្លែង សម្រាប់ឆ្នាំសិក្សា ២០២៦ ២០២៧។

អាហារូបករណ៍ដ៏ច្រើនសន្ធឹកសន្ធាប់នេះ ត្រូវបានបែងចែកសម្រាប់កម្រិតថ្នាក់សិក្សារួមមាន ថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់។
ដើម្បីបង្កលក្ខណៈងាយស្រួល និងបើកឱកាសឱ្យបានទូលំទូលាយដល់យុវជន សិស្ស និស្សិតអាចជ្រើសរើសការចូលរួមតាមរយៈការឆ្លងកាត់ការប្រឡង និងការមិនឆ្លងកាត់ការប្រឡង។
សម្រាប់កាលបរិច្ឆេទនៃការទទួលពាក្យគឺចាប់ផ្តើមទទួលពាក្យចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។ សូមរួសរាន់ទំនាក់ទំនងសាកសួរព័ត៌មានលម្អិត និងដាក់ពាក្យឱ្យបានទាន់ពេលវេលា។

