ឧកញ៉ា តែ ឡូរិន៖ មានសញ្ញាបត្រមួយសន្លឹកគួបផ្សំជាមួយខ្លួនឯងខ្លាំង ៣យ៉ាង ឱកាសការងារនឹងមានច្រើន

ជុំវិញ​ឧកញ៉ា

ឧកញ៉ា តែ ឡូរិន ប្រធានក្រុមប្រឹក្សាភិបាល នៃសាកលវិទ្យាល័យវេស្ទើន (Western University) យល់ឃើញថា ការមានសញ្ញាបត្រមួយសន្លឹកគួបផ្សំជាមួយខ្លួនឯងខ្លាំង ៣យ៉ាង នោះឱកាសការងារនឹងមានច្រើន ដែលខ្លាំង៣នោះរួមមាន ខ្លាំងខាងរើសសាលា ខ្លាំងរើសជំនាញ និងខ្លាំងជំនាញទន់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមរយៈបណ្តាញសង្គមហ្វេសប៊ុក លោកឧកញ៉ាម្ចាស់សាកលវិទ្យាល័យវេស្ទើនរូបនេះ ធ្លាប់បានបញ្ជាក់ថា រើសសាលា (រើសឲ្យត្រូវ រើសឲ្យល្អ រើសឲ្យមានស្តង់ដា) គឺរើសសាលាណាដែលមានគ្រូល្អ កម្មវិធីសិក្សាល្អ និងគណៈគ្រប់គ្រងច្បាស់លាស់ ត្រឹមត្រូវ និងមានគុណវឌ្ឍ។

លោកឧកញ៉ាបន្តថា រើសជំនាញ (រើសឲ្យចំជាខ្លួនឯង រើសដោយបំណងខ្លួន​ឯង និងរើសកុំបង្ខំ) គឹរើសជំនាញត្រូវបរិបទសង្គម ជំនាញដែលមានទីផ្សារខ្ពស់ ទោះប្រកួតប្រជែង ប៉ុន្តែយើងមាន​គ្រឹះល្អបន្ថែម (បទពិសោធន៍ការងារ និងឱ​កាសហាត់ការពីសាលាកាលនៅរៀន)។

បន្ថែមពីនេះ លោកឧកញ៉ាយល់ថា ខ្លាំងជំនាញទន់ ត្រូវចេះទំនាក់ទំនង ចេះការទូត ចេះយកចំណេះឯងទៅលក់ ចេះទាក់ទង ចេះស្គាល់ឱកាស និងចេះចាប់ឱកាសយកទៅលេងប្រលែង ដើម្បីបង្កើនឱកាស។

គួរ​បញ្ជាក់​ថា សាកលវិទ្យាល័យវេស្ទើន ​​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​អនុក្រឹត្យ ​​នា​ថ្ងៃទី​១៧ ខែ​វិច្ឆិកា ឆ្នាំ២០០៣ ដោយ​លោក​ឧកញ៉ា តែ ឡូរិន។ បច្ចុប្បន្ន សាកលវិទ្យាល័យ​មួយ​នេះ​ ជាសាកលវិទ្យាល័យដ៏ល្បីមួយនៅកម្ពុជា មានទីតាំងនៅខណ្ឌទួលគោក ខណ្ឌមានជ័យ រាជធានីភ្នំពេញ និងខេត្តកំពង់ចាម ដែលមាន​បើក​បង្រៀន​សិស្ស​និស្សិត ​ចាប់​ពីកម្រិត​បរិញ្ញាបត្ររង បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ រហូត​ដល់​បណ្ឌិត ខណៈ​ដែល​ថ្នាក់​បរិញ្ញាបត្រ មាន​ជំនាញ​ជា​ច្រើន​ដូចជា ទេសចរណ៍​និង​សណ្ឋាគារ ភាសាអង់គ្លេសស​ម្រាប់​ការ​បង្រៀន ភាសាអង់គ្លេសស​ម្រាប់​ទំនាក់ទំនង វិទ្យាសាស្ត្រ​កុំព្យូទ័រ គ្រប់គ្រង ទីផ្សារ គណនេយ្យ ហិរញ្ញវត្ថុនិងធនាគារ ច្បាប់ និង​វិស្វករ៕