ប្រធានាធិបតីទីម័រឡេស្តេ ស្វាគមន៍រដ្ឋមន្រ្តីក្រសួងបរិស្ថានកម្ពុជា ក្នុងដំណើរបេសកកម្មចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីនៃក្រុមប្រទេសអភិវឌ្ឍន៍តិចតួច (LDC) នារដ្ឋធានីឌីលី

សង្គម​ និង​សេដ្ឋកិច្ច

នៅក្នុងដំណើរបេសកកម្មចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីនៃក្រុមប្រទេសអភិវឌ្ឍន៍តិចតួច (LDC) ស្តីពីការ
ប្រែប្រួលអាកាសធាតុ ដែលបានប្រព្រឹត្តទៅនៅរដ្ឋធានីឌីលី ប្រទេសទីម័រឡេស្តេ លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានចូលរួមពិសារអាហារពេលល្ងាចដែលរៀបចំដោយ លោក José Ramos-Horta ប្រធានាធិបតីនៃសារធារណៈរដ្ឋទីម័រឡេស្តេ នៅ Palacio Nobre Lahane ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកប្រធានាធិបតីម័រឡេស្តេ José Ramos-Horta បានថ្លែងអំណរគុណលោករដ្ឋមន្ត្រីក្រសួងបរិស្ថាន ដែលបានដឹកនាំប្រតិភូកម្ពុជាមកចូលរួមកិច្ចប្រជុំដ៏សំខាន់ដែលប្រទេសទីម័រឡេស្តេ ធ្វើជាប្រធាននាពេលនេះ។

សូមបញ្ជាក់ថា កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីនៃក្រុមប្រទេសអភិវឌ្ឍន៍តិចតួច (LDC) ស្តីពីការប្រែប្រួលអាកាសធាតុ បានរៀបចំឡើងរដ្ឋធានីឌីលី នាថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦។

កម្ពុជាបានប្តេជ្ញាចិត្តជាមួយសហគមន៍អន្តរជាតិ តាមរយៈការដាក់ផែនការជាតិរួមចំណែកការឆ្លើយតបការប្រែប្រួលអាកាសធាតុដំណាក់កាលទី៣ (NDC 3.0) ដោយកំណត់គោលដៅកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ រហូតដល់ ៥៥ % ត្រឹមឆ្នាំ២០៣៥ និងការឆ្ពោះទៅគោលដៅកម្ពុជាជាប្រទេសអព្យាក្រឹតកាបូនត្រឹមឆ្នាំ២០៥០។

តំណាងកម្ពុជា (ក្រសួងបរិស្ថាន) បានជំរុញឱ្យសហគមន៍អន្តរជាតិត្រូវរក្សាសីតុណ្ហភាពត្រឹម ១.៥ អង្សាសេ តាមកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពីការប្រែប្រួលអាកាសធាតុ។ ក្រសួងបរិស្ថានក៏បានអំពាវនាវឱ្យសហគមន៍អន្តរជាតិ ជាពិសេសប្រទេសអភិវឌ្ឍន៍ត្រូវបង្កើននូវកញ្ចប់ថវិកាច្បាស់វាស់ និងងាយស្រួលទទួលបានសម្រាប់ការដោះស្រាយនិងឆ្លើយតបការប្រែប្រួលអាកាសធាតុតាមការស្នើសុំរបស់ប្រទេសដែលមានការអភិវឌ្ឍន៍តិចតួច (LDC)៕