អន្តរក្រសួង បើកកិច្ចពិភាក្សាពិគ្រោះថ្លៃ និងចរចាថ្លៃលើគម្រោងសំខាន់ចំនួន ៣ សម្រាប់ឆ្នាំ២០២៦

សង្គម​ និង​សេដ្ឋកិច្ច

អន្តរក្រសួង បានរៀបចំបើកឯកសារពិគ្រោះថ្លៃ និងចរចាថ្លៃលើគម្រោងសំខាន់ៗ ចំនួន ៣ សម្រាប់ឆ្នាំ២០២៦ ដើម្បីសម្រួលលើទិដ្ឋភាពបច្ចេកទេស និងតម្លៃ ប្រកបដោយតម្លាភាព និងប្រសិទ្ធភាពខ្ពស់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កិច្ចពិភាក្សានេះ បានធ្វើឡើងកាលថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ ក្រោមការដឹកនាំ ដោយលោក សុត រស្មី រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មាធិការលទ្ធតំណាងដ៏ខ្ពង់ខ្ពស់ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងនាយកដ្ឋានជំនាញពាក់ព័ន្ធ និងតំណាងក្រុមហ៊ុនដេញថ្លៃ ដើម្បីផ្តល់ការបកស្រាយបំភ្លឺ ព្រមទាំងសម្របសម្រួលលើទិដ្ឋភាពបច្ចេកទេស និងតម្លៃ ប្រកបដោយតម្លាភាព និងប្រសិទ្ធភាពខ្ពស់។

នៅក្នុងឱកាសនោះ លោករដ្ឋលេខាធិការបានបញ្ជាក់ថា ក៏ការវាយតម្លៃនេះធ្វើឡើងដើម្បីធានាភាពត្រឹមត្រូវ តម្លាភាព និងគណនេយ្យភាព ផ្អែកលើបទដ្ឋានបច្ចេកទេស និងតម្លៃជាក់ស្តែង។ ជាមួយគ្នានេះ គណៈកម្មាធិការបានពិចារណាយ៉ាងល្អិតល្អន់លើការប្រែប្រួលតម្លៃប្រេងសកល ដើម្បីធានាគុណភាព និងប្រសិទ្ធភាពការងារ ក្នុងការរួមចំណែកលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិ។

​សូមជម្រាបដែរថា គម្រោងទាំង ៣ ដែលត្រូវយកមកពិនិត្យ និងចរចាថ្លៃនាឱកាសនោះ រួមមាន៖ ទី១. ការងារជួសជុលអគារ តាមបណ្តាអង្គភាពក្រោមឱវាទក្រសួងធនធានទឹក និងឧតុនិយម ឆ្នាំ២០២៦។ ទី២. ការងារស្តារអូរដំឡូង និងសាងសង់សំណង់សិល្បការ្យ ស្ថិតក្នុងឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។ ទី៣. ការងារសិក្សាសមិទ្ធិលទ្ធភាពពេញលេញ គម្រោងសាងសង់សំណង់ស្ទាក់ទឹកបន្ទាយស្ទោង ស្ថិតក្នុងឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ៕ អត្ថបទ៖ហ្សាលីន