ក្រសួងវប្បធម៌រៀបចំសិក្ខាសាលាតម្រង់ទិសស្តីពី «ស្បៃខ្មែរ និងរបៀបប្រើប្រាស់ក្នុងទំនៀមទម្លាប់ប្រពៃណី និងអាពាហ៍ពិពាហ៍ខ្មែរ»

សង្គម​ និង​សេដ្ឋកិច្ច

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានប្រកាសរៀបចំសិក្ខាសាលាតម្រង់ទិសស្តីពី «ស្បៃខ្មែរ និងរបៀបប្រើប្រាស់ក្នុងទំនៀមទម្លាប់ប្រពៃណី និងអាពាហ៍ពិពាហ៍ខ្មែរ» ក្នុងគោលបំណងបញ្ជ្រាបការយល់ដឹងអំពីតម្លៃស្បៃខ្មែរ និងរបៀបប្រើប្រាស់ឱ្យបានត្រឹមត្រូវតាមប្រពៃណី ដើម្បីរួមគ្នាតម្លៃ ថែរក្សា អភិរក្ស និងផ្សព្វផ្សាយអត្តសញ្ញាណជាតិឱ្យបានទូលំទូលាយ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមសេចក្ដីជូនដំណឹង ចុះថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦ ក្រសួងវប្បធម៌បានបញ្ជាក់ថា កម្មវិធីនេះនឹងប្រព្រឹត្តទៅនៅថ្ងៃអង្គារ ទី០៦ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង ១:០០ នាទីរសៀល នៅសាលសព្វអន្តរវត្ត ទីស្តីការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។

សាធារណជន អាជីវករសម្អាងការ អ្នកច្នៃម៉ូដសម្លៀកបំពាក់ អ្នកផលិតមាតិកា និងអ្នកពាក់ព័ន្ធដែលចង់ចូលរួម អាចចុះឈ្មោះតាមរយៈការស្កែន QR Code ឱ្យបានមុនត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង ៦:០០ នាទីល្ងាច៕