នៅក្នុងឆ្នាំ២០២៦នេះ ប្រាក់ឈ្នួលអប្បបរមាសរុបនៅកម្ពុជាខ្ពស់ជាងប្រទេសចំនួន៧ រួមមាន៖ វៀតណាម ឥណ្ឌា ប៉ាគីស្ថាន ស្រីលង្កា មីយ៉ាន់ម៉ា បង់ក្លាដេស និងឡាវ។នេះបើយោងតាមហ្វេសប៊ុក របស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា កម្ពុជា នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦។

ប្រភពដដែល បានឱ្យដឹងថា បើយោងតាមរបាយការណ៍របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ គិតត្រឹមខែសីហាឆ្នាំ២០២៦នេះ កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរ និងកាបូបនៅកម្ពុជា ទទួលបានប្រាក់ខែអប្បបរមាសរុបចំនួន ២២៩.៥ដុល្លារ ដែលក្នុងនោះប្រាក់ឈ្នួលអប្បបរមាចំនួន ២១០ដុល្លារ និងប្រាក់អត្ថប្រយោជន៍ផ្សេងៗដែលកម្មករនិយោជិតត្រូវតែទទួលបានចំនួន ១៩,៥ដុល្លារ។
សូមជម្រាបដែរថា ប្រាក់ឈ្នួលអប្បបរមាសរុបនៅកម្ពុជាខ្ពស់ជាងប្រទេស ស្រីលង្កា ៩៣ដុល្លារ មីយ៉ាន់ម៉ា ៩៧ដុល្លារ បង់ក្លាដេស ១០២ដុល្លារ ឡាវ ១១៤ដុល្លារ ប៉ាគីស្ថាន ១៤៣ដុល្លារ ឥណ្ឌាប្រមាណ ១៩២ដុល្លារ និងវៀតណាមចន្លោះពី១៤៧ដល់២១១ដុល្លារ៕


