តម្លៃដីធ្លីនៅក្នុងប្រទេសជប៉ុនបន្តហក់ឡើងសម្រាប់ឆ្នាំទី៤ ជាប់ៗគ្នា

អន្តរជាតិ

តម្លៃដីធ្លីនៅក្នុងប្រទេសជប៉ុនបានកើនឡើង ១,៥% គិតត្រឹមថ្ងៃទី១ ខែកក្កដា ដែលជាការកើនឡើងសម្រាប់ឆ្នាំទី៥ ជាប់ៗគ្នា និងបានរក្សាល្បឿននៃការកើនឡើងយ៉ាងរឹងមាំបំផុត ចាប់តាំងពីសម័យផ្ទុះឡើងនៃវិស័យអចលនទ្រព្យភ្លើងចំបើងដែលបានកើតឡើងកាលពីជាងបីទសវត្សមុន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យ៉ាងណាមិញ​ ជុំវិញការកើនឡើងនេះមានកម្រិតស្មើគ្នានឹងការកើនឡើងកាលពីឆ្នាំមុន ដែលជាការកើនឡើងធំបំផុតចាប់តាំងពីការកើនឡើង ៣,១% កាលពីឆ្នាំ១៩៩១ នៅពេលដែលតម្លៃអចលនទ្រព្យ និងសេដ្ឋកិច្ចចាប់ផ្តើមថយចុះកម្ដៅ បន្ទាប់ពីបានកើនឡើងយ៉ាងក្តៅគគុកអស់រយៈពេលជាច្រើនឆ្នាំ។

មិនតែប៉ុណ្ណោះ យោងតាមទិន្នន័យបានបង្ហាញទៀតថា ទីផ្សារដីធ្លីរបស់ជប៉ុននៅតែទទួលបានការគាំទ្រពីការងើបឡើងវិញជាបណ្តើរៗនៃសេដ្ឋកិច្ច ដោយតម្លៃអចលនទ្រព្យសម្រាប់លំនៅដ្ឋាន និងពាណិជ្ជកម្មបន្តកើនឡើងនៅទូទាំងប្រទេស។

ជម្រាបជូនថា ជាមធ្យមតម្លៃដីធ្លីនៅតំបន់ទីក្រុងធំៗដូចជា តូក្យូ , អូសាកា និងណាហ្គូយ៉ា (Nagoya) បានកើនឡើង ៤,៤% បើធៀបនឹងឆ្នាំមុន។ ចំណែកឯនៅតំបន់ទេសចរណ៍នានានៅតែបន្តទទួលបានផលប្រយោជន៍ពីការកើនឡើងយ៉ាងខ្លាំងនៃភ្ញៀវទេសចរបរទេស។ តំបន់ ហាកូបា (Hakuba) ដែលស្ថិតនៅក្នុងខេត្ត ណាហ្គាណូ (Nagano) បានមើលឃើញតម្លៃដីពាណិជ្ជកម្មស្ទុះងើបឡើងដល់ ៣៥,៦% ដែលឆ្លុះបញ្ចាំងពីតម្រូវការយ៉ាងខ្លាំងក្លានៅក្នុងតំបន់ទេសចរណ៍ដ៏ពេញនិយមបំផុតមួយនេះ៕​