រដ្ឋសភាអាមេរិក សម្រេចអនុម័តកញ្ចប់ទណ្ឌកម្មទ្រង់ទ្រាយធំថ្មីប្រឆាំងទៅនឹងប្រទេសរុស្ស៊ី

អន្តរជាតិ

រដ្ឋសភាអាមេរិក បានអនុម័តកញ្ចប់ទណ្ឌកម្មថ្មីៗ បន្ទាប់ពីមានការពន្យារពេលជាច្រើនខែ ក្នុងគោលបំណងបង្កើនសម្ពាធលើប្រទេសរុស្ស៊ីជុំវិញជម្លោះនៅអ៊ុយក្រែន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កាលពីថ្ងៃទី១៦ ខែកញ្ញា សភាតំណាងរាស្ត្រអាមេរិកបានសម្រេចអនុម័តកញ្ចប់ទណ្ឌកម្មនេះ ដោយសំឡេងគាំទ្រ ២៦២ ទល់នឹង ១៥៩ ដែលជាការបើកផ្លូវឱ្យមានកិច្ចខិតខំប្រឹងប្រែងផ្នែកច្បាប់ដ៏ធំបំផុតរបស់អាមេរិកប្រឆាំងនឹងរុស្ស៊ី ចាប់តាំងពីប្រធានាធិបតី ដូណាល់ ត្រាំ បានត្រឡប់មកកាន់សេតវិមានវិញ។

លោក ត្រាំ បានថ្លែងថា លោកនឹងចុះហត្ថលេខាលើកញ្ចប់ទណ្ឌកម្មនេះឱ្យក្លាយជាច្បាប់យ៉ាងឆាប់រហ័ស ដែលកញ្ចប់ច្បាប់នេះត្រូវ បានអនុម័តរួចហើយនៅក្នុងព្រឹទ្ធសភាអាមេរិក ដោយសំឡេងគាំទ្រ ៨៦ ទល់នឹង ១១។ សេចក្តីព្រាងច្បាប់នេះ នឹងដាក់គោលដៅជាពិសេសទៅលើវិស័យថាមពល និងការពារជាតិរបស់រុស្ស៊ី ប្រធានាធិបតី វ៉្លាឌីមៀរ ពូទីន និងមន្ត្រីជាន់ខ្ពស់ជាច្រើនរូបទៀត ព្រមទាំង “កងនាវាស្រមោល” (shadow fleet) ដែលត្រូវបានគេចោទប្រកាន់ថា ទីក្រុងម៉ូស្គូបានប្រើប្រាស់វាដើម្បីគេចចេញពីទណ្ឌកម្មរបស់លោកខាងលិច។

លើសពីនេះវាក៏នឹងផ្តល់អំណាចឱ្យប្រធានាធិបតី ត្រាំ ក្នុងការដាក់ពន្ធរហូតដល់ ១០០% លើប្រទេសដែលទិញចូលប្រេង និងឧស្ម័នពីរុស្ស៊ី ដែលអាចរួមមានប្រទេសចិន និងឥណ្ឌា ដើម្បីកាត់ផ្តាច់ប្រភពហិរញ្ញវត្ថុសម្រាប់យុទ្ធនាការយោធារបស់ក្រុងម៉ូស្គូ៕​