លោក ត្រាំ ប្រកាសហាមឃាត់សារព័ត៌មាន CNN មិនឲ្យចូលក្នុងសេតវិមានទៀតឡើយ

អន្តរជាតិ

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសហាមឃាត់បណ្តាញសារព័ត៌មាន CNN, MS NOW និង Politico មិនឱ្យធ្វើសកម្មភាពនៅក្នុងវិមានសេតវិមានទៀតនោះឡើយ ដោយចោទប្រកាន់ពួកគង់ថាបានផ្សព្វផ្សាយ “ព័ត៌មានភូតភរ (Fake News)” អំពីរដ្ឋបាលរបស់លោក។ នេះបើតាមការចុះផ្សាយពី AFP។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ត្រាំ បានបង្ហោះសារមួយលើបណ្តាញសង្គម Truth Social កាលពីថ្ងៃទី១៨ ខែកញ្ញា ថា៖ “ខ្ញុំមានមោទនភាពក្នុងការប្រកាសពីការហាមឃាត់បណ្តាញព័ត៌មានភូតភរ CNN, MS NOW និង Politico នៅក្នុងសេតវិមាន។ សេចក្តីសម្រេចនេះមានប្រសិទ្ធភាពភ្លាមៗ”។

គួរឲ្យដឹងថា ទោះបីជាមេដឹកនាំវិមានសេតវិមានរូបនេះ​មិនបានបញ្ជាក់ច្បាស់ពីមូលហេតុជាក់លាក់ដែលនាំឱ្យមានសេចក្តីសម្រេចនេះក៏ដោយ ប៉ុន្តែលោកបានសង្កត់ធ្ងន់ថាបណ្តាញសារព័ត៌មានមិនត្រូវ បានអនុញ្ញាតឱ្យសរសេរ ឬរាយការណ៍ព័ត៌មានប្រឌិត និងមិនពិតជាបន្តបន្ទាប់អំពីប្រធានាធិបតីសហរដ្ឋអាមេរិកនោះឡើយ។

ទន្ទឹមនឹងនេះ រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Pete Hegseth ក៏បានប្រកាសគាំទ្រការហាមឃាត់ថ្មីនេះរបស់លោក ត្រាំ ផងដែរ ដោយបានចោទប្រកាន់បណ្តាញព័ត៌មានទាំងនោះថា បានធ្វើឱ្យប៉ះពាល់ដល់សុវត្ថិភាពបុគ្គលិកយោធា តាមរយៈអត្ថបទរបស់ពួកគេ ទោះបីជាលោក Hegseth មិនបានបញ្ជាក់ថាជាអត្ថបទមួយណាក៏ដោយ។

ប៉ុន្តែទោះជាយ៉ាងណា ភាគី CNN បានពិពណ៌នាអំពីការហាមឃាត់របស់ប្រធានាធិបតីថាជាអំពើខុសច្បាប់ ដោយបញ្ជាក់ថា ការរាយការណ៍របស់ខ្លួនគឺយុត្តិធម៌ មានទ្រង់ទ្រាយត្រឹមត្រូវ និងត្រូវបានការពារដោយរដ្ឋធម្មនុញ្ញសហរដ្ឋអាមេរិក។ ចំណែកឯ Politico បានថ្លែងថា ខ្លួននឹងការពារយ៉ាងម៉ឺងម៉ាត់នូវសេរីភាពសារព័ត៌មានដែលត្រូវបានធានាដោយវិសោធនកម្មទីមួយ (First Amendment)៕​