ក្នុងបរិបទនៃការកើនឡើងនៃការប្រើប្រាស់រថយន្តអគ្គិសនីនៅកម្ពុជា VET Charging Station របស់អ្នកឧកញ៉ា បណ្ឌិត សួរ វីរៈ កំពុងពង្រីកបណ្តាញស្ថានីយសាកថ្ម និងបើកឱកាសសម្រាប់ម្ចាស់ទីតាំង និងដៃគូអាជីវកម្មចូលរួមសហការ។

តាមរយៈប្រព័ន្ធប្រតិបត្តិការ និងបណ្តាញអាជីវកម្មរបស់ ក្រុមហ៊ុន វិរៈ ប៊ុនថាំ រថយន្តអគ្គិសនីត្រូវបានប្រើប្រាស់សម្រាប់ការដឹកជញ្ជូនទំនិញ និងការដឹកជញ្ជូនអ្នកដំណើរ ដែលបង្កើតជាតម្រូវការប្រើប្រាស់សេវាសាកថ្មជាប្រចាំ។ នេះមានន័យថា ស្ថានីយដែលចូលរួមជាដៃគូជាមួយ VET Charging Station មានឱកាសទទួលបានអតិថិជនពីបណ្តាញប្រើប្រាស់រថយន្តអគ្គិសនីដែលមានស្រាប់។
លើសពីនេះ VET Charging Station ក៏មានការសហការជាមួយក្រុមហ៊ុន និងដៃគូអាជីវកម្មដែលប្រើប្រាស់រថយន្តអគ្គិសនី ដោយមានការចុះកិច្ចព្រមព្រៀងសម្រាប់យករថយន្តមកសាកថ្មនៅស្ថានីយ VET Charging Station។ ការសហការទាំងនេះជួយបង្កើតចរាចរអតិថិជន និងការប្រើប្រាស់សេវាសាកថ្មជាប្រចាំសម្រាប់បណ្តាញស្ថានីយ។
ការសហការនេះផ្តល់អត្ថប្រយោជន៍សំខាន់ៗដល់ដៃគូ រួមមាន៖
– មានតម្រូវការប្រើប្រាស់សេវាសាកថ្មស្រាប់
– បង្កើនឱកាសចំណូលពីសេវាសាកថ្ម
– ទាក់ទាញអតិថិជន EV ថ្មីៗនៅតាមតំបន់
– ទទួលបានការគាំទ្រផ្នែកប្រតិបត្តិការ និងបច្ចេកទេសពី VET
– ចូលរួមក្នុងបណ្តាញស្ថានីយសាកថ្មដែលកំពុងពង្រីកទូទាំងប្រទេស
“នៅក្រុមហ៊ុន វិរៈ ប៊ុនថាំ ផ្ទាល់រថយន្តអគ្គិសនីត្រូវបានប្រើប្រាស់សម្រាប់ការដឹកជញ្ជូនទំនិញ និងការដឹកជញ្ជូនអ្នកដំណើរ ដែលបង្កើតជាតម្រូវការប្រើប្រាស់សេវាសាកថ្មជាប្រចាំ។ លើសពីនេះ យើងក៏មានកិច្ចសហការជាមួយក្រុមហ៊ុន និងដៃគូអាជីវកម្មដែលប្រើប្រាស់រថយន្តអគ្គិសនីដ៏ទៃទៀត សម្រាប់យករថយន្តមកសាកថ្មនៅស្ថានីយ VET Charging Station។” — ប្រសាសន៍ អ្នកឧកញ៉ា បណ្ឌិត សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វិរៈ ប៊ុនថាំ គ្រុប។
បច្ចុប្បន្ន VET Charging Station មានស្ថានីយ ជាង ៥០ ទីតាំង នៅទូទាំងប្រទេស និងមានគោលដៅពង្រីកដល់ ៨០ ទីតាំងនៅចុងឆ្នាំ ២០២៦។
VET Charging Station កំពុងស្វែងរកម្ចាស់ទីតាំង អាជីវកម្ម និងក្រុមហ៊ុនដែលមានទីតាំងសមស្រប ដើម្បីចូលរួមជាដៃគូ និងទទួលបានឱកាសអាជីវកម្មក្នុងវិស័យរថយន្តអគ្គិសនីដែលកំពុងរីកចម្រើន។
សហការជាមួយ VET Charging Station — មិនមែនគ្រាន់តែបើកស្ថានីយសាកថ្ម ប៉ុន្តែចាប់ផ្តើមអាជីវកម្មជាមួយអតិថិជនដែលមានស្រាប់។








