ក្រុមហ៊ុន វិរៈ ប៊ុនថាំ របស់អ្នកឧកញ៉ា បណ្ឌិត សួរ វីរៈ បានដាក់ចេញសេវាកម្មថ្មី ប្រភេទបញ្ញើអីវ៉ាន់ Premium សម្រាប់បញ្ញើជាប្រភេទគ្រឿងអេឡិចត្រូនិក ក្នុងរយៈពេលមួយដ៏លឿនតិចជាង ១២ម៉ោង នឹងអាចទទួលបាន។

តាមរយៈបណ្តាញសង្គមហ្វេសប៊ុក នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ ក្រុមហ៊ុន វិរៈ ប៊ុនថាំ បានប្រកាសថា សេវាកម្មថ្មី! សេវាបញ្ញើអីវ៉ាន់ Premium វិរៈ ប៊ុនថាំ។ សេវាបញ្ញើអីវ៉ាន់ Premium វិរៈ ប៊ុនថាំ សក្កិសមសម្រាប់អតិថិជនមានតម្រូវការបញ្ញើជាប្រភេទគ្រឿងអេឡិចត្រូនិក៖ កំព្យូរទ័រ, ទូរសព្ទដៃ, iPad or tabalet ឬប្រភេទទំនិញមានតម្លៃផ្សេងៗ។
ក្រុមហ៊ុនបានបញ្ជាក់ថា សេវាកម្មនេះមានលក្ខណៈពិសេសដូចជា៖
-បញ្ញើលឿនរហ័ស រយៈពេលតិចជាង ១២ម៉ោង
-ជួយរក្សាគុណភាពទំនិញ និងវេចខ្ចប់ជូនអតិថិជន
-ទទួលបានសំណងវិញ 100% ប្រសិនបើបាត់ ឬមានការបាក់បែក
-ទៅយកបញ្ញើដល់ទីតាំង និងដឹកជញ្ជូនដល់ដៃអតិថិជន។
លោកអ្នកអាចសាកសួរសេវាកម្មបញ្ញើអីវ៉ាន់ Premium វិរៈ ប៊ុនថាំ គ្រប់សាខាវិរៈ ប៊ុនថាំ ជិត 1,500ទីតាំង គ្របដណ្តប់ ២៥ រាជធានីខេត្ត និងអន្តរជាតិ។ ព័ត៌មានបញ្ញើអីវ៉ាន់៖ 010 522 522 ឬតេលេក្រាមទំនាក់ទំនង៖ https://t.me/VETLogistics ។



