គិតចាប់តាំងពីដើមឆ្នាំ២០២៦ នេះមក ប្រទេសចិន បាននាំចូលមាសច្រើនជាងការនាំចូលសរុបកាលពីឆ្នាំមុនទៅទៀត ដោយសារទាំងធនាគារកណ្តាល និងអ្នកវិនិយោគបានបន្តទិញលោហធាតុដ៏មានតម្លៃមួយនេះក្នុងចំនួនដ៏ច្រើន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNBC។

យ៉ាងណាមិញ យោងតាមទិន្ន័យគយសម្រាប់រយៈពេល ៨ខែដំបូងនៃឆ្នាំនេះបានបង្ហាញថា ប្រទេសចិន បានចំណាយទឹកប្រាក់ជិត ១៥៩ពាន់លានដុល្លារ ដើម្បីនាំចូលមាសជាង ១ ០០០ តោន។ តួលេខនេះគឺច្រើនជាងចំនួននៃការនាំចូលសរុបកាលពីឆ្នាំមុន ដែលមានទឹកប្រាក់ប្រមាណ ៩៦,៥ពាន់លានដុល្លារ សម្រាប់មាសចំនួន ៨៨៦ តោន។
គួរឲ្យដឹងថា ជុំវិញការកើនឡើងនេះបានកើតឡើងចំពេលមានភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយសកល និងការធ្លាក់ចុះនៃផលចំណេញលើទ្រព្យសកម្មជាច្រើនទៀតនៅក្នុងប្រទេសចិន។
ជម្រាបជូនថាធនាគារប្រជាជនចិន (PBOC) ដែលជាធនាគារកណ្តាល បានទិញមាសជាបន្តបន្ទាប់អស់រយៈពេល ២២ខែជាប់ៗគ្នារួចមកហើយ ដែលជាផ្នែកមួយនៃយុទ្ធសាស្ត្រធ្វើពិធកម្មទុនបម្រុងរូបិយប័ណ្ណបរទេសរបស់ខ្លួន។ នៅក្នុងខែមិថុនាតែមួយ ប្រទេសចិនបាននាំចូលមាសជាង ១៧០ តោន ដែលជាចំនួនខ្ពស់បំផុតក្នុងរយៈពេល ២ឆ្នាំចុងក្រោយ៕

