ឯកឧត្តម គន់ គីម ដឹកនាំកិច្ចប្រជុំពិភាក្សាការងារធុរកិច្ចអតីតយុទ្ធជនអាស៊ានជាមួយថ្នាក់ដឹកនាំតាមបណ្តាខេត្តព្រំដែនទាំង១១

សង្គម​ និង​សេដ្ឋកិច្ច

នាថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារធុរកិច្ចអតីតយុទ្ធជនអាស៊ានជាមួយថ្នាក់ដឹកនាំតាមបណ្តាខេត្តព្រំដែន កម្ពុជា ឡាវ និងវៀតណាម រួមមាន៖ រតនគិរី ត្បូងឃ្មុំ ព្រះវិហារ ស្វាយរៀង ព្រៃវែង កំពត តាកែវ ក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី និងកណ្តាល។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ឯកឧត្តមកិត្តិសង្គហបណ្ឌិត បាន​ឱ្យដឹងថា កិច្ចប្រជុំនេះ រៀបចំឡើងក្នុងគោលបំណងពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការធុរកិច្ចរវាងសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាជាមួយសមាគមអតីតយុទ្ធជនប្រទេសវៀតណាម និងឡាវ សំដៅលើកស្ទួយ និងជួយគ្នាទៅវិញទៅមក ដើម្បីជាប្រយោជន៍រួមសម្រាប់អតីតយុទ្ធជន និងនិវត្តជននៅតាមបណ្តាខេត្តព្រំដែន។

ឯកឧត្តមកិត្តិសង្គហបណ្ឌិត ក៏បានណែនាំដល់ថ្នាក់ដឹកនាំតាមបណ្តាខេត្តជាប់ព្រំដែន ត្រូវធ្វើការសម្របសម្រួលគ្រប់ផែនការសកម្មភាព ដែលសមាគមនៃប្រទេសទាំងបីរក្សានូវចំណងមិត្តភាព សាមគ្គីភាព និងឈរលើឧត្តមប្រយោជន៍ស្របតាមស្មារតី និងការគិតគូរដល់បេសកកម្មជ្រោមជ្រែង និងលើកកម្ពស់ជីវភាពអតីតយុទ្ធជន និងនិវត្តជន៕