នាវាទេសចរណ៍អន្តរជាតិមួយ ដឹកភ្ញៀវជាង២០០នាក់ ចូលចតនៅខេត្តព្រះសីហនុ

សង្គម​ និង​សេដ្ឋកិច្ច

នាវាទេសចរណ៍អន្តរជាតិ ODYSSEY សញ្ជាតិ BAHAMAS បានដឹកភ្ញៀវជាង ២០០នាក់ ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ ដើម្បីនាំយកភ្ញៀវទេសចរមកទស្សនាកម្សាន្តក្នុងប្រទេសកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានឱ្យដឹងថា នាវាទេសចរណ៍នេះមានផ្ទុក ភ្ញៀវទេសចរអន្តរជាតិសរុប ២៣៦នាក់ (ស្រី ១៣៥នាក់) មកពី ១៧សញ្ជាតិ បុគ្គលិកនាវិកសរុប ១៦៦នាក់ (ស្រី ១៧នាក់) មកពី ២០សញ្ជាតិ។

ក្នុងអំឡុងពេលឈប់សម្រាកនៅខេត្តព្រះសីហនុ ភ្ញៀវទេសចរអន្តរជាតិទាំងអស់គ្រោងនឹងចុះទស្សនាកម្សាន្តតាមតំបន់រមណីយដ្ឋាន និងឆ្នេរសមុទ្រដ៏ស្រស់ស្អាតនានា ព្រមទាំងស្វែងយល់ពីវប្បធម៌ និងប្រពៃណីដ៏សម្បូរបែបរបស់កម្ពុជាផងដែរ៕