Crossleader ណែនាំសំបកកង់ឡានខ្មែរថ្មី CU7000 ជាប្រភេទ Premium

សង្គម​ និង​សេដ្ឋកិច្ច

ក្រុមហ៊ុន RBR ដែលជាក្រុមហ៊ុនផលិត និងលក់ចែកចាយសំបកកង់ឡានខ្មែរម៉ាក Crossleader កាលពីពេលថ្មីៗនេះ បានណែនាំសំបកកង់ឡានថ្មី CROSSLEADER CU7000 | 235/50ZR18 ជាប្រភេទ Premium ដែល​ធានា​បាននូវការធ្វើដំណើរ កាន់តែមានភាពរលូន ស្ងប់ស្ងាត់ និងមានទំនុកចិត្ត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សំបកកង់ឡានថ្មី CROSSLEADER CU7000 ត្រូវបានផលិតឡើងជាមួយការរចនាស្មាសំបកកង់ធំជាងមុន ដែល​ជួយ​បង្កើនកម្លាំងចាប់ស្អិតបានល្អ នៅពេលបត់បែនក្នុងល្បឿនលឿន។ ឆ្អឹងជំនីរនៅផ្នែកកណ្តាលត្រូវបាន​ពង្រឹង​បន្ថែម ដើម្បីបង្កើនប្រសិទ្ធភាពនៃការបញ្ជា និងគ្រប់គ្រងសំបកកង់ឱ្យកាន់តែប្រសើរឡើង។ CROSSLEADER CU7000 | 235/50ZR18 មានលក្ខណៈពិសេសដូចជា៖ បញ្ជា និងគ្រប់គ្រងចង្កូតបានល្អ, មានផាសុកភាព​ពេល​បើកបរ និងមានស្តង់ដារសុវត្ថិភាពខ្ពស់។

សម្រាប់លោក លោកស្រី ចង់ក្លាយជាដៃគូចែកចាយ CROSSLEADER សូមទំនាក់ទំនង៖

Hotline: 098522578

Inbox RBR ដើម្បីសាកសួរអំពី តម្លៃ Wholesale លក្ខខណ្ឌចែកចាយ

CROSSLEADER — លក់ជូននូវសុវត្ថិភាព និងទំនុកចិត្តជូនដល់ប្រជាជនខ្មែរគ្រប់ៗរូប!

សំបកកង់ឡានខ្មែរម៉ាក Crossleader ត្រូវបានផលិតដោយរោងចក្រ Newbustar ដែលជារោងចក្រទី២ មានទីតាំងនៅខេត្តក្រចេះ ដោយប្រើប្រាស់ជ័រកៅស៊ូខ្មែរ ១០០% ជាមួយនឹងគុណភាពស្តង់ដា​នាំចេញទៅកាន់​ប្រទេសមហាអំណាច សហរដ្ឋអាមេរិក។ រោងចក្រនេះ បានចំណាយលើទុនវិយោគប្រមាណ ១៤០លានដុល្លារ និងមានសមត្ថភាពអាចផលិតបានចំនួន ៨,៥លានកង់ឡាន ក្នុងរយៈពេលមួយឆ្នាំ។

សូមជម្រាបថា RBR Cambodia ជាក្រុមហ៊ុនកូនខ្មែរ ហើយបានទទួលសិទ្ធចែកចាយសំបកកង់ខ្មែរ CROSSLEADER ពិសេសគឺប្រើជ័រកៅស៊ូខ្មែរសុទ្ធ ១០០% ដែលមានរោងចក្រស្ថិតនៅខេត្តក្រចេះ នៅក្នុងប្រទេស​កម្ពុជា។ RBR បានត្រៀមរួចជាស្រេចក្នុងការផ្គត់ផ្គង់ទាំងគុណភាពនៃសំបកកង់ និងសំបកកង់ខ្មែរ Crossleader លក់ជូននូវសុវត្ថិភាព និងទំនុកចិត្តជូនប្រជាពលរដ្ឋខ្មែរគ្រប់ៗរូប។ រោងចក្រ Newbustar ក៏សូមអរគុណ​បងប្អូនខ្មែរដែលចូលរួមគាំទ្រសំបកកង់ Crossleader ដើម្បីឱ្យកម្ពុជារីកចម្រើនគ្រប់វិស័យ៕