តម្លៃមាសថ្ងៃនេះធ្លាក់ចុះខ្លាំង! មាស ១តម្លឹងធ្លាក់មកត្រឹម ៥,០៩០ដុល្លារ ខណៈ ១គីឡូធ្លាក់មកសល់ត្រឹមជាង១៣ម៉ឺនដុល្លារប៉ុណ្ណោះ

សង្គម​ និង​សេដ្ឋកិច្ច

តម្លៃមាសនៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ នេះ បានបង្ហាញសញ្ញាធ្លាក់ចុះយ៉ាងខ្លាំង ដោយសម្រាប់មាសគីឡូ មានតម្លៃ ១៣៥,៧៥០ដុល្លារ នៅក្នុងមួយគីឡូជាតម្លៃលក់ចេញ និងទិញចូលក្នុងតម្លៃ ១៣៤,៤០០ដុល្លារ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សម្រាប់តម្លៃក្នុង១តម្លឹង គឺមានតម្លៃ ៥,០៩០ដុល្លារ ជាតម្លៃលក់ចេញ និងទិញចូលក្នុងតម្លៃ ៥,០៤០ដុល្លារ។ ដោយឡែកសម្រាប់មាសគ្រឿងអលង្ការ មានតម្លៃ ៥,០៩០ដុល្លារ ជាតម្លៃលក់ចេញ និងទិញចូលក្នុងតម្លៃ ៥,០១៥ដុល្លារ។ នេះបើយោងតាមហាងឆេងមាស ពីហាងមាសពេជ្រ CSNJ របស់លោកឧកញ៉ា ចិន សំណាង នៅម៉ោង១២:៣៥ នាទី ថ្ងៃទី២៨ ខែកញ្ញានេះ។

សូមជម្រាបជូនថា តម្លៃមាសអាចផ្លាស់ប្ដូរ រៀងរាល់៣០នាទីម្ដងតាមទីផ្សារហាងឆេងអន្តរជាតិ។

ហាងមាសពេជ្រ CSNJ របស់លោកឧកញ៉ា ចិន សំណាង ជាហាងដែលបានបង្កើតឡើងដោយកូនខ្មែរ១០០% ដែលជាអ្នកជំនាញខាងច្នៃគ្រឿងអលង្ការពីសាលា GIA ទីក្រុងហុងកុង និងពីប្រទេសឥណ្ឌា។

ហាងមាសពេជ្រ CSNJ មានលក់មាសពេជ្រជាច្រើនជម្រើស មានលក់ទាំងប្រភេទខ្សែកអ៊ីតាលី មាសគីឡូដុំ ត្បូងមានតម្លៃរបស់ខ្មែរគ្រប់ប្រភេទ។ ហាងនេះ មានអាសយដ្ឋាននៅផ្ទះលេខ 39B&39C មហាវិថីអ្នកឧកញ៉ាមហាភក្តីសប្បុរសភោគាធិបតី ហ៊ុន នាង សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ៕