PIC Group ដែលជាក្រុមហ៊ុនទទួលសិទ្ធិចែកចាយផ្តាច់មុខនូវប្រេងគ្រប់ប្រភេទម៉ាក PETRONAS នៅកម្ពុជា នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦នេះ បានប្រកាសប្រូម៉ូសិនពិសេសបញ្ចុះតម្លៃ ៤០% សម្រាប់ប្រេងឡានគ្រួសារ PETRONAS Syntium បន្ថែមជូនបីខែទៀតដល់ដាច់ឆ្នាំ២០២៦។

ក្រុមហ៊ុនបានបញ្ជាក់ថា PETRONAS Syntium ជាប្រេងនាំមកជាមួយបច្ចេកវិទ្យាចុងក្រោយ CoolTech™ ផ្តល់ជូននូវអត្ថប្រយោជន៍ដ៏អស្ចារ្យចំនួន ៣ ដូចជា៖
១.CONTROLLED HEAT (គ្រប់គ្រងកម្ដៅបានយ៉ាងល្អ): ជួយកាត់បន្ថយកម្ដៅដែលជាមូលហេតុចម្បងធ្វើឱ្យម៉ាស៊ីនឆាប់ខូច។
២.LESS FUEL CONSUMPTION (សន្សំសំចៃប្រេង): ជួយឱ្យម៉ាស៊ីនដំណើរការល្អនិងកាត់បន្ថយការស៊ីប្រេងឥន្ធនៈ។
៣.REDUCED FRICTION (កាត់បន្ថយការកកិត): ការពារគ្រឿងបន្លាស់ខាងក្នុងម៉ាស៊ីនពីការសឹក Re-check & Protect គ្រប់ពេលបើកបរ។
កុំបណ្តោយឱ្យកម្ដៅបំផ្លាញម៉ាស៊ីនឡានអ្នក! ជ្រើសរើស PETRONAS Syntium ដើម្បីប្រសិទ្ធភាព និងការការពារដ៏ខ្ពស់បំផុត។
សូមជម្រាបថា ក្រុមហ៊ុន PICG ជាក្រុមហ៊ុនបង្កើតឡើងដោយកូនខ្មែរ និងមានក្រុមហ៊ុនជាបុត្រសម្ព័ន្ធជាច្រើនផ្សេងៗទៀតនៅកម្ពុជា។ PICG បាននឹងកំពុងទទួលសិទ្ធិផ្ដាច់មុខ ចែកចាយផលិតផលសំបកកង់រថយន្តម៉ាក សៃលុន (Sailun) ដែលផលិតដោយប្រើជ័រកៅស៊ូខ្មែរ មានរោងចក្រនៅខេត្តស្វាយរៀងផងដែរ៕





