ឧកញ៉ា ចិន សំណាង សូមគោរពជូនពរ លោកជំទាវឧកញ៉ា ហ៊ុន ស៊ីណាត ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌខាងមុខនេះ

ជុំវិញ​ឧកញ៉ា

ឧកញ៉ា ចិន សំណាង ថៅកែហាងមាសពេជ្រ CSNJ និងក្រុមគ្រួសារ ព្រមទាំងបុគ្គលិកគ្រប់ជាន់ថ្នាក់ សូមគោរព​ជូនពរ លោកជំទាវឧកញ៉ា ហ៊ុន ស៊ីណាត ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ដែលនឹងឈានមកដល់នៅថ្ងៃទី១០-១២ ខែតុលា ឆ្នាំ២០២៦ ខាងមុខនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅលើបណ្តាញសង្គមហ្វេសប៊ុក នាថ្ងៃទី២៧ ខែកញ្ញា ឧកញ៉ា ចិន សំណាង បានបង្ហោះរូបភាពភ្ជាប់ជាមួយសារ​បែបនេះថា៖ “អបអរសាទរពិធីបុណ្យភ្ជុំបិណ្ឌ! ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌខាងមុខនេះ ខ្ញុំមានកិត្តិយសបានចូលជួប និងសំណេះសំណាលជាមួយ អ្នកម្ដាយ ហ៊ុន ស៊ីណាត ក្នុងបរិយាកាសដ៏កក់ក្តៅ និងប្រកបដោយភាពស្និទ្ធស្នាល”។

លោកឧកញ៉ា ចិន សំណាង សូមបួងសួងឱ្យបុណ្យភ្ជុំបិណ្ឌនាំមកនូវ សុខភាពល្អ សេចក្តីសុខ សុភមង្គល និងភាពចម្រើន ជូនដល់លោកជំទាវឧកញ៉ា ហ៊ុន ស៊ីណាត និងក្រុមគ្រួសារ ព្រមទាំងប្រជាជនកម្ពុជាទាំងអស់។

សូមជម្រាបថា ពិធីបុណ្យភ្ជុំបិណ្ឌ គឺជាពិធីបុណ្យដ៏ធំមួយក្នុងចំណោមពិធីបុណ្យទាំងអស់សម្រាប់អ្នកកាន់ព្រះពុទ្ធសាសនានៅកម្ពុជា។ ពិធីបុណ្យនេះត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំ ដោយបងប្អូនកូនចៅ និងសាច់ញាតិសន្ដានទាំងអស់តែងតែជួបជុំគ្នា ដើម្បីរៀបចំម្ហូបអាហារ បាយសម្ល ចង្ហាន់យកទៅប្រគេនព្រះសង្ឃនៅតាមវត្តអារាម។ មូលហេតុនៃការប្រារព្ធពិធីបុណ្យនេះ គឺដើម្បីទំនុកបម្រុងព្រះសង្ឃដែលគង់ចាំវស្សារយៈពេល ៣ខែ និងដើម្បីឧទ្ទិសកុសលដល់ពពួកប្រេតជនញាតិ និងញាតិទាំង ៧សណ្ដាន ដែលបានបាក់បែកចែកឋានទៅ៕