(ព្រៃវែង)៖ សម្លេងស្គរ សម្លេងហ៊ោ ជាមួយនឹងការប្រកួតដ៏ស្វិតស្វាញលើផ្ទៃទឹក នឹងត្រឡប់មកវិញសារជាថ្មី នៅស្រុកពារាំង ខេត្តព្រៃវែង ក្នុង «ពិធីបុណ្យអុំទូកសាមគ្គី» ក្រោមការឧបត្ថម្ភផ្តាច់មុខពីភេសជ្ជៈប៉ូវកម្លាំងកម្ពុជា ដែលនឹងប្រព្រឹត្តឡើងនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦។

ពិធីបុណ្យអុំទូកសាមគ្គីនេះ ត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំ ដោយប្រមូលផ្តុំទាំងក្រុមអ្នកអុំទូក និងបងប្អូនប្រជាពលរដ្ឋឱ្យមកចូលរួមទស្សនាការប្រណាំងទូកអុំ និងផ្តល់កម្លាំងចិត្តដល់ក្រុមដែលចូលរួមប្រកួត ដែលបង្កើតនូវបរិយាកាសមួយ ពោរពេញដោយភាពសប្បាយរីករាយ។ លើសពីការប្រកួត ព្រឹត្តិការណ៍នេះក៏បង្ហាញពីសាមគ្គីភាព ការសហការជាក្រុម និងការចូលរួមថែរក្សាប្រពៃណីវប្បធម៌ខ្មែរ ដែលមានតម្លៃពីមួយជំនាន់ទៅមួយជំនាន់។

តាមរយៈការឧបត្ថម្ភគាំទ្រនេះ ភេសជ្ជៈប៉ូវកម្លាំងកម្ពុជា បានរួមចំណែកនាំយក «ពិធីបុណ្យអុំទូកសាមគ្គី» ត្រឡប់មកបង្កើតភាពអ៊ូអរឡើងវិញនៅស្រុកពារាំង ដើម្បីឱ្យបងប្អូននៅតែបានចូលរួមទស្សនា និងបន្តថែរក្សាទំនៀមទម្លាប់ប្រពៃណីរបស់ខ្មែរ។ លើសពីនេះ ការប្រណាំងទូកអុំ ក៏បានបង្ហាញពីការរួមកម្លាំង រួមស្មារតី ក្នុងចង្វាក់តែមួយ ដែលជាតម្លៃនៃសាមគ្គីភាព និងជាផ្នែកមួយនៃវប្បធម៌ដែលគួរបន្តរក្សាទុកដល់ជំនាន់ក្រោយៗទៀត។
កុំភ្លេចណា! ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦នេះ នាំគ្រួសារ នាំមិត្តភក្តិ មកជួបជុំគ្នានៅ ស្រុកពារាំង ខេត្តព្រៃវែង ដើម្បី ទទួលយកភាពសប្បាយរីករាយជាមួយ «ភេសជ្ជៈប៉ូវកម្លាំងកម្ពុជា»។








