ឧកញ៉ា តែ តាំងប៉ ដឹកនាំសម្ព័ន្ធសមាគមមូលនិធិសម្តេចតេជោ SME ចូលជួបសម្តែងការគួរសមសម្តេចតេជោ ហ៊ុន សែន

ជុំវិញ​ឧកញ៉ា

ឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាលសម្ព័ន្ធសមាគមមូលនិធិ សម្តេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា (SAMDECH TECHO FOUNDATION FOR SME DEVELOPMENT IN CAMBODIA) នាព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ បានដឹកនាំប្រតិភូសម្ព័ន្ធសមាគម អញ្ជើញចូលជួបសម្តែងការគួរសម សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នៅវិមាន៧មករា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងឱកាសអញ្ជើញជួបសម្តេចតេជោប្រធានព្រឹទ្ធសភាខាងលើនេះ គេឃើញមានវត្តមានឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ថ្នាក់ដឹកនាំស្ថាប័នព្រឹទ្ធសភា ព្រមទាំង អ្នកឧកញ៉ា ឧកញ៉ាៗ ដែលជាសមាជិក សមាជិកា នៃសម្ព័ន្ធសមាគមមូលនិធិ សម្តេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ជាច្រើនរូបផងដែរ។

សូមជម្រាបថា សមាគមមូលនិធិសម្ដេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ត្រូវបានចាត់ទុកជាមូលដ្ឋាននៃវិស័យឧស្សាហកម្មរបស់ប្រទេសកម្ពុជា ក្នុងការជួយស្ដារ និងទ្រទ្រង់សហគ្រាសធុនតូច និងមធ្យម ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ឱ្យមានភាពល្អប្រសើរឡើងវិញនៅកម្ពុជា និងជាចំណែកមួយដ៏សំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ៕