អ្នកឧកញ៉ា លាង ម៉េង ស្វាគមន៍ក្រុមហ៊ុនចំនួន៩ មកកាន់ផ្សារទំនើប ជីបម៉ុង២៧១ មេហ្គាម៉ល

ជុំវិញ​ឧកញ៉ា

កាលពី​ថ្ងៃអង្គារ ទី១៩ ខែកក្កដា ឆ្នាំ២០២២ នៅសណ្ឋាគារ Hyatt Regency Phnom Penh អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិក ​​និង​ជាប្រធាន​ក្រុម​​អគ្គនាយក​ក្រុមហ៊ុន ជីប ម៉ុង គ្រុប បាន​ចូល​រួម​ពិធីចុះ​អនុស្សា​រណៈនៃការយោគយល់គ្នា ដើម្បីស្វាគមន៍វត្តមានរបស់ក្រុមហ៊ុនចំនួន ៩ មកកាន់ផ្សារទំនើបខ្នាតយក្ស ជីប ម៉ុង ២៧១ មេហ្គាម៉ល។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រុមទាំង៩​នោះ ​​​​ដែល​នឹង​មាន​វត្តមាន​នៅ​ក្នុង​ផ្សារទំនើបខ្នាតយក្ស ជីប ម៉ុង ២៧១ មេហ្គាម៉ល ​មាន​ដូចជា៖

១. ហាងមាន់បំពង Master Grill ហាងស៊ុប Master Suki Soup និងប៊ូហ្វេ Sakura របស់ក្រុមហ៊ុន Master Group

២. ហាងលក់គ្រឿងសមុទ្រ Fun Crab ហាងបឺហ្គឺរ Qyubies និង ហាងជប៉ុន Hiko Teppanyaki របស់ក្រុមហ៊ុន Fun Food Co., Ltd

៣. ហាងលក់មុខម្ហូបអាស៊ី The Asian Kitchen និង ហាងនំបុ័ង Tous les Jours របស់ក្រុមហ៊ុន Yinkok Food Corp

៤. ហាងស៊ុបជប៉ុន Yuzu Suki

៥. ហាងកាហ្វេ Starbucks

៦. ក្រុមហ៊ុនអេឡិចត្រូនិក Kfour

៧. ហាង Leekaja Beauty Salon

៨. ក្រុមហ៊ុន Rich Avenue ដែលនាំចូលផលិតផល Converse, Geox, Ecco, Barrel និង Havaianas

៩. ហាងសម្លៀកបំពាក់ ROUTINE, TEN11 និង 361⁰។

គួរបញ្ជាក់ថា ក្រុមហ៊ុន ជីប ម៉ុង គ្រុប មាន​ផ្សារទំនើបខ្នាតយក្ស​​ចំនួន​៦ នៅ​រាជធានីភ្នំពេញ ​​ក្នុង​នោះ​មាន​​ដូចជា៖ ផ្សារទំនើបជីបម៉ុង ណូរ៉ូ ម៉ល (ផ្លូវមហាវិថីព្រះនរោត្តម) និង​ផ្សារទំនើបជីបម៉ុង បាក់ទូក សម្ពោធ​កាល​ចុង​ឆ្នាំ​២០១៩, ផ្សារទំនើបជីបម៉ុង សែនសុខ ម៉ល និង​ផ្សារទំនើបជីបម៉ុង ៥៩៨ ​​សម្ពោធ កាល​ពាក់​កណ្តាល​ឆ្នាំ​២០២០, ផ្សារទំនើបជីបម៉ុង ២៧១ មេហ្គាម៉ល សម្ពោធ​កាល​ពាក់​កណ្តាល​ឆ្នាំ​២០២១ និង​ Chip Mong Tower ​​គ្រោង​នឹង​សម្ពោធ នៅ​ឆ្នាំ​២០២២​នេះ៕