ថ្នាក់ដឹកនាំ ក្រុមប្រឹក្សាភិបាល និងសមាជិក នៃសមាគមឧកញ៉ាកម្ពុជា នៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៦ បានផ្ញើសារសូមចូលរួមអបអរសាទរយ៉ាងស្មោះស្ម័គ្រ និងកក់ក្តៅជាទីបំផុត ជូនចំពោះ អ្នកឧកញ៉ាបណ្ឌិត លី រិទ្ធ សមាជិកក្រុមប្រឹក្សាភិបាល នៃសមាគមឧកញ៉ាកម្ពុជា ក្នុងឱកាសដ៏ឧត្តុង្គឧត្តម ដែល សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី ក្នុងព្រះបរមនាម និងតាមព្រះរាជត្រាស់បង្គាប់ បានផ្តល់គោរមងារជា «អ្នកឧកញ៉ា»។

ក្នុងឱកាសដ៏មហានក្ខត្តឫក្សនេះ ថ្នាក់ដឹកនាំ ក្រុមប្រឹក្សាភិបាល និងសមាជិក នៃសមាគមឧកញ៉ាកម្ពុជា សូមគោរពជូនពរ អ្នកឧកញ៉ាបណ្ឌិត លី រិទ្ធ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ សូមទទួលបាននូវសុខភាពល្អបរិបូរណ៍ សុភមង្គល វិបុលភាព និងជោគជ័យគ្រប់ភារកិច្ច ព្រមទាំងប្រកបដោយពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
គួររំឭកថា អ្នកឧកញ៉ាបណ្ឌិត លី រិទ្ធ អគ្គនាយកប្រតិបត្តិក្រុមហ៊ុន អិកវ៉ធើរ ថេកណឡជី (X-Water Technology Co., Ltd) ត្រូវបានព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ប្រោសព្រះរាជទានត្រាស់បង្គាប់ផ្តល់គោរមងារជា «ឧកញ៉ា» កាលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ តាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា៕


