ធនាគារជាតិ ប្រកាសថ្កោលទោសចំពោះការផ្សព្វផ្សាយ និងការបំភ្លៃព័ត៌មានដែលថា គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុមួយចំនួន កំពុងប្រឈមនឹងបញ្ហា ឬអាចជួបប្រទះបញ្ហានាពេលខាងមុខ

សង្គម​ និង​សេដ្ឋកិច្ច

នាពេលកន្លងមក មានការផ្សព្វផ្សាយព័ត៌មានចចាមអារ៉ាម និងព័ត៌មានដែលគ្មានប្រភព ច្បាស់លាស់តាមបណ្តាញសង្គម ដោយលើកឡើងថា គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុមួយចំនួន កំពុងប្រឈមនឹងបញ្ហា ឬអាចជួបប្រទះបញ្ហានាពេលខាងមុខ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ធនាគារជាតិនៃកម្ពុជា នាថ្ងៃទី២ ខែតុលា​ ឆ្នាំ២០២៦នេះ ក៏បានចេញសេចក្តីថ្លែងការបញ្ជាក់ជូន សាធារណជនថា ព័ត៌មានទាំងនេះមិនមានមូលដ្ឋានពិតប្រាកដ និងអាចបង្កឱ្យមានការយល់ច្រឡំ ព្រមទាំងអាចប៉ះពាល់ដល់ផលប្រយោជន៍របស់សាធារណជន អ្នកប្រើប្រាស់សេវាធនាគារ និង ទំនុកចិត្តលើប្រព័ន្ធធនាគារទាំងមូល។

ធនាគារជាតិនៃកម្ពុជា ក៏បានប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការផ្សព្វផ្សាយ និងការបំភ្លៃ ព័ត៌មានមិនពិតដោយចេតនា ក្នុងគោលបំណងធ្វើវិទ្ធង្សនាសេដ្ឋកិច្ច។ ជាមួយគ្នានេះ ធនាគារជាតិនៃកម្ពុជាក៏បានអំពាវនាវដល់អាជ្ញាធរមានសមត្ថកិច្ច ដើម្បីចាត់វិធានការតាមច្បាប់ចំពោះបុគ្គលពាក់ព័ន្ធផងដែរ៕