មកមើលទិដ្ឋភាពពិធីមង្គលការកូនប្រុស អ្នកឧកញ៉ា ស៊ី ហ៊ូហ៊ុយ

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា ស៊ី ហ៊ូហ៊ុយ សមាជិកក្រុមប្រឹក្សាភិបាលសមាគមឧកញ៉ាកម្ពុជា និងលោកជំទាវ ជា ដាណែត កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ បានរៀបចំពិធីសិរីមង្គលអាពាហ៍​ពិពាហ៍ដ៏ធំមួយជូនដល់កូនប្រុស នៅក្នុងរាជធានីភ្នំពេញ ដោយមានការចូលរួមពីឥស្សរជន និងអ្នកជំនួញធំៗ​ជាច្រើនរូប។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ពិធីសិរីមង្គលនេះ កូនប្រុសនាម ស៊ី ស៊ាងកុក ត្រូវជាកូនប្រុសរបស់ អ្នកឧកញ៉ា ស៊ី ហ៊ូហ៊ុយ និងលោកជំទាវ ជា ដាណែត ចំណែកកូនស្រីនាម ហេង ស៊ីយ៉ានីត។ ពិធីមង្គលនេះ បានរៀបចំតុបតែងយ៉ាងប្រណិត ដោយមាន​ការដេគ័រជាមួយ​នឹងម៉ូដផ្ការំដួល រំលេចជាមួយនឹងហ្វុនក្បាច់រចនាពណ៌មាស ដែលបង្ហាញពីឧត្តមភាព និងភាពថ្លៃថ្នូរ។

ក្នុងការចូលរួមអបអរសាទរដល់គូស្វាមីភរិយាថ្មី គេឃើញមានការអញ្ជើញចូលរួមពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, លោកអ្នកឧកញ៉ា ភាព ហៀក, អ្នកឧកញ៉ា លាង ម៉េង និងលោកជំទាវ, អ្នកឧកញ៉ា ជឹង សុគន្ធាវី និងស្វាមី, លោកជំទាវឧកញ៉ា ហ៊ុន ស៊ីណាត ព្រមទាំងអ្នកឧកញ៉ា ឧកញ៉ា អ្នកមុខអ្នកការ​ជា​ច្រើនរូបទៀត។

សូមជម្រាបថា អ្នកឧកញ៉ា ស៊ី ហ៊ូហ៊ុយ មានតួនាទីជាសមាជិកក្រុមប្រឹក្សាភិបាលសមាគមឧកញ៉ាកម្ពុជា។ អ្នកឧកញ៉ា​កើតក្នុងឆ្នាំ១៩៦៣  នៅខេត្តក្រចេះ ហើយបានចូលប្រឡូកក្នុងវិស័យជំនួញអស់រយៈកាល​ជាច្រើន​ទសវត្សរ៍មកហើយ។

អ្នកឧកញ៉ា គឺជាអគ្គនាយកនៃក្រុមហ៊ុន ស៊ីណាតា ឯ.ក (SYNATA Co., Ltd.) ដែលជាក្រុមហ៊ុននាំចូលឧបករណ៍ និងសម្ភារសំណង់ជាច្រើនប្រភេទហើយក៏ជាប្រធានប្រតិបត្តិនៃក្រុមហ៊ុន បុរី អេចអិន ឌីវេឡុបមិន រៀអ៊ីស្តេត ឯ.ក (Borey HN Development Real Estate Co., Ltd.) ដែលកំពុងសាងសង់លំនៅឋានក្នុងគម្រោងបុរី HN The Garden Villa និងក្រុមហ៊ុន អេច អិន ជី ឡូជីស្ទិក ឯ.ក (HNG Logistics Co., Ltd.) ព្រមទាំងក្រុមហ៊ុនស៊ីណាតា ស៊ីមេន ឯ.ក (SYNATA Cement Co., Ltd.)។

រូបភាព៖ OneMemory